ជាតិ
ឆ្កែព្រៃ​មួយ​ក្បាល ងាប់​ដោយសារ​ជាប់អន្ទាក់​នៅ​ជួរ​ភ្នំក្រវាញ​
17, Feb 2020 , 11:19 pm        
រូបភាព
រូបភាពសាកសពសត្វឆ្កែព្រៃពី Wildlife Alliance Cambodia
រូបភាពសាកសពសត្វឆ្កែព្រៃពី Wildlife Alliance Cambodia
​ភ្នំពេញ​៖ សត្វ​ឆ្កែព្រៃ​មួយ​ក្បាល ត្រូវបាន​ប្រទះឃើញ​ងាប់ ដោយសារ​ជាប់អន្ទាក់ នៅលើ​ជួរ​ភ្នំក្រវាញ ក្នុង​ខេត្តពោធិ៍សាត់​។ នេះ​បើតាម​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​សហគមន៍ ខេត្ត​ពោធិ៍សត្វ​។​


 
​លោក ឆាយ អា​រ៉ែ​ង ជា​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ម្នាក់ ដែល​បាន​រកឃើញ​សាកសព​សត្វ​ឆ្កែព្រៃ​នោះ បាន​បញ្ជាក់ថា សត្វ​ឆ្កែព្រៃ​នោះ គឺជា​ប្រភេទ​សត្វ ដែល​ស៊ីសាច់​ជា​អាហារ ហើយក៏​កំពុង​នៅសល់​ក្នុង​តំបន់​ទេសភាព​ព្រៃ​ទឹកភ្លៀង​ជួរ​ភ្នំក្រវាញ​។ 
 
​លោក បញ្ជាក់ថា​៖«​ទោះបីជា​ឆ្កែព្រៃ​ជា​សត្វ​ដែល​សាហាវ តែ​ក៏​នៅតែ​រង​នូវ​ការ​គំរាម​គំហែង​ផងដែរ​»​។ លោក បន្ថែមថា ក្រុមការងារ​របស់លោក ក៏បាន​រុះរើ​អន្ទាក់​ចំនួន​៤៥​អន្ទាក់ និង​រុះរើ​ជំរុំ​ខុសច្បាប់​ជាដើម​៕   

Tag:
 ឆ្កែព្រៃ
© រក្សាសិទ្ធិដោយ thmeythmey.com