អស់​បារម្ភ​! បំបាត់​ជ្រួញ​កន្ទុយភ្នែក ជាមួយ​គន្លឹះ​ងាយៗ​ទាំងនេះ​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
អស់​បារម្ភ​! បំបាត់​ជ្រួញ​កន្ទុយភ្នែក ជាមួយ​គន្លឹះ​ងាយៗ​ទាំងនេះ​
18, Feb 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​បញ្ហា​ជ្រួញ​កន្ទុយភ្នែក​មែន​ទេ​?



​កុំ​បារម្ភ​! ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​រូបមន្ត​ងាយៗ​បំបាត់​និង​ទប់ស្កាត់​បញ្ហា​ជ្រួញ​កន្ទុយភ្នែក ៖
 
១. ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​គ្រប់គ្រាន់​ជាប្រចាំ​

​នេះ​ជា​គន្លឹះ​ដ៏​ងាយ​បំផុត​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​ជ្រួញ​កន្ទុយភ្នែក​! អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ទទួលទាន​ទឹក​ឱ្យបាន​គ្រប់គ្រាន់​រាល់ថ្ងៃ​ដើម្បី​រក្សា​សំណើម​នៃ​ស្បែក​ទប់ស្កាត់​ភាព​ជ្រួញ​ត្រង់​កៀន​កន្ទុយភ្នែក​។ ក្រៅពី​ទឹក​ធម្មតា អ្នក​ក៏​អាច​ទទួលទាន​តែ​រុក្ខជាតិ​និង​ទឹក​ផ្លែឈើ​ស្រស់ៗ​ផងដែរ​។​
 
២. លាប​ទឹកដោះគោ​លើ​ស្នាម​ជ្រួញ​ទាំងនោះ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ជ្រលក់​សំឡី​ក្នុង​ទឹកដោះគោ​ស្រស់​រួច​លាប​ផ្ដិតៗ​វា​លើ​ស្នាម​ជ្រួញ​។ ក្រៅពី​ល្អ​សម្រាប់​សុខភាព​ឆ្អឹង ការ​ទទួលទាន​ទឹកដោះគោ​ស្រស់​ក៏​ចាំបាច់​សម្រាប់​រាងកាយ​ក្នុងការ​ផលិត​កូ​ឡា​ជែ​ន​កាន់តែច្រើន​និង​រក្សា​ភាពបត់បែន​នៃ​ស្បែ​កបាន​យ៉ាង​ប្រសើរ​ផងដែរ​។​
 
៣. លាបប្រេង​ដូង​
 
​ប្រេងដូង គឺ​ល្អ​ណាស់​សម្រាប់​ផ្ដល់​សំណើម​ដល់​ស្បែក​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាបប្រេង​ដូង​លើ​កៀន​កន្ទុយភ្នែក​ជាការ​ស្រេច​។​
 
៤. លាប​ប្រទាល​កន្ទុយក្រពើ​

​ប្រទាល​កន្ទុយក្រពើ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន E ដែល​ល្អ​សម្រាប់​សុខភាព​ស្បែក​ទប់ស្កាត់​ស្នាម​ជ្រីវជ្រួញ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​សាច់ ឬ​ជែ​ល​ប្រទាល​កន្ទុយក្រពើ​លើ​ស្នាម​ជ្រួញ​ទុកចោល​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី​សិន សឹម​លាង​សម្អាត​ចេញ​ជាការ​ស្រេច​។​
 
៥. ប្រើប្រាស់​ត្រសក់​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ហាន់​ត្រសក់​ជា​បន្ទះ​ស្ដើងៗ​រួច​បិត​លើ​ស្នាម​ជ្រួញ​។ ការ​ទទួលទាន​ត្រសក់​ជាប្រចាំ​ក៏​ជា​វិធី​ដ៏​ប្រសើរ​ផងដែរ​។ ត្រសក់​ជា​ប្រភព​នៃ​ជាតិ​ទឹក​និង​វីតាមីន C ដែលមាន​ប្រសិទ្ធភាព​ទប់ស្កាត់​សញ្ញា​នៃ​ភាព​ចាស់​តាម​វ័យ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com