ធ្លាប់​ញុាំ “​ក្រខុបបារាំង​” អត់​? ផ្លែឈើ​នេះ​ក៏​ល្អ​ណាស់ដែរ​ចំពោះ​សុខភាព​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ធ្លាប់​ញុាំ “​ក្រខុបបារាំង​” អត់​? ផ្លែឈើ​នេះ​ក៏​ល្អ​ណាស់ដែរ​ចំពោះ​សុខភាព​
19, Feb 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ទោះបីជា​ស្គាល់​និង​ឧស្សាហ៍​ទទួលទាន ប៉ុន្តែ​ភាគច្រើន​នៃ​ពួកគេ​ប្រហែល​មិន​ធ្លាប់​ចាប់អារម្មណ៍​អំពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​នៃ​ផ្លែឈើ​នេះ​ចំពោះ​សុខភាព​ឡើយ​។ ថា​តើ​ផ្លែ​ក្រខុបបារាំង​អាច​ផ្ដល់​ផល​ល្អ​យ៉ាងណាខ្លះ​?


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​ដែល​អ្នក​គួរ​ទទួលទាន​ក្រខុបបារាំង ៖
 
១. ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C

​ក្រខុបបារាំង​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​មួយ​នៃ​វីតាមីន C ផងដែរ​! វីតាមីន C គឺ​ចាំបាច់​ណាស់​សម្រាប់​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ សុខភាព​ស្បែក សក់​និង​ក្រចក​។​
 
២. មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ក្នុង​រាងកាយ​

​ដូច្នេះ​ការទទួល​ទាន​ក្រខុបបារាំង​ជួយ​ទប់ស្កាត់​បញ្ហា​សុខភាព​ជាច្រើន​ដែល​បង្កឡើង​ដោយសារ​ការ​រលាក​ក្នុង​រាងកាយ​រួមមាន​ជំងឺមហារីក ជំងឺ​បេះដូង ជំងឺ​ធាត់​ជ្រុល ជំងឺ​ពុក​ឆ្អឹង និង​ជំងឺ​ទឹកនោមផ្អែម​ជាដើម​។​
 
៣. បំបាត់​អា​ការៈឈឺ​សន្លាក់​

​ក៏​ព្រោះតែ​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​និង​បរិមាណ​ខ្ពស់​នៃ​វីតាមីន C របស់​ផ្លែ​ក្រខុបបារាំង​នេះឯង​! ការទទួល​ទាន​ក្រខុបបារាំង​ជួយ​បំបាត់​និង​ទប់ស្កាត់​អាកា​រៈ​ហើម​សន្លាក់ រឹង​សន្លាក់ និង​ឈឺចាប់​។​
 
៤. ល្អ​ចំពោះ​សុខភាព​ភ្នែក​និង​ការមើលឃើញ​

​នេះ​ក៏​ព្រោះតែ​ក្រខុបបារាំង​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម beta-carotene សារធាតុ lutein និង zeaxanthin ដែល​ជួយ​ពង្រឹង​សុខភាព​ភ្នែក​និង​ធ្វើឱ្យ​ការមើលឃើញ​កាន់​តែមាន​លក្ខណៈ​ប្រសើរឡើង​។​
 
៥. ធ្វើឱ្យ​មុខងារ​ខួរក្បាល​កាន់​តែមាន​លក្ខណៈ​ប្រសើរឡើង​

​ការទទួល​ទាន​ផ្លែ​ក្រខុបបារាំង​ក៏​ជួយ​ជំរុញ​មុខងារ​ខួរក្បាល​ផងដែរ​ដោយ​បង្កើន​ការចងចាំ​និង​ការផ្ដោត​អារម្មណ៍ ព្រមទាំង​លើកកម្ពស់​អារម្មណ៍​ល្អប្រសើ​រ​តាមរយៈ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម វីតាមីន C និង​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ដែលមាន​ផ្ទុក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com