ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន៖ កម្ពុជាគ្មាន​សេចក្តីថ្លែងការណ៍តបរឿង EBA ឡើយ
18, Feb 2020 , 9:25 am        
រូបភាព
ដោយ: ថ្មីៗ
«ឲ្យ​ក៏យក មិនឲ្យក៏ហី!»។ នេះជាការអះអាង​របស់សម្តេចនាយក​រដ្ឋមន្ត្រី តប​ទៅ​នឹង​ការ​សម្រេច​របស់​គណៈ​កម្មការអឺរ៉ុប​លើ​សម្រេចផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ (EBA) ​ខ្លះ នូវ​ទំនិញ​កម្ពុជា​ក្នុងទីផ្សាអឺរ៉ុប។



សម្តេច​បាន​បញ្ជាក់ថា ការ​កាត់ EBA គឺជាសិទ្ធិសម្រេច​របស់អឺរ៉ុប ប៉ុន្តែ​ពួក​គេ​ក៏​ត្រូវ​គោរព​សិទ្ធិស​ម្រេច​ផ្សេង​ៗ​របស់កម្ពុជាផងដែរ។ សម្តេចនិយាយ​បែបកំប្លែងថា កម្ពុជា​នឹង​ថ្លែងការណ៍តបរឿង EBA នៅ​ថ្ងៃទី​៣១ ខែកុម្ភៈ។

ទាក់ទងនឹងករណីនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍មួយផងដែរ ប៉ុន្តែមិនមែនជាលិខិត​ដែល​សរសេរផ្ញើ​ទៅកាន់គណៈកម្មការអឺរ៉ុបនោះឡើយ។ ក្នុងសេចក្តីថ្លែងការណ៍ ក្រសួងការបរទេសកម្ពុជាសម្តែងការសោកស្តាយ ដោយបាន​លើក​ឡើងថា ការសម្រេច​ដកផ្នែក​ខ្លះនៃ EBA ពីកម្ពុជាកើតចេញពីការយល់​ច្រឡំ និងទំនើងចិត្ត​របស់អឺរ៉ុប។

អត្ថបទទាក់ទង




Tag:
 EBA
© រក្សាសិទ្ធិដោយ thmeythmey.com