ជាតិ
សម្តេច ហ៊ុន សែន រម្លឹក​ពី​មូលហេតុ​នៃ​ការធ្លាក់ចុះ​ភាសា​បារាំង​នៅ​កម្ពុជា​
18, Feb 2020 , 7:19 pm        
រូបភាព
​ភ្នំពេញ​៖ ការប្រើប្រាស់​ភាសា​បារាំង​នៅ​កម្ពុជា​មានការ​ធ្លាក់ចុះ​ខ្លាំង គឺ​ដោយសារ​រដ្ឋាភិបាល​បារាំង​ផ្ទាល់​មិន​យកចិត្ត​ទុក​លើ​ការប្រើប្រាស់​បារាំង​ក្នុង​វិស័យ​អប់រំ​ជាមួយ​កម្ពុជា ដោយ​ភ្ជាប់​បញ្ហា​ទៅនឹង​រឿង​នយោបាយ  នៅ​ឆ្នាំ​១៩៨២ ហើយ​ស្របពេល​នឹង​ចរន្ត​នៃ​ការប្រើប្រាស់​ភាសា​អង់គ្លេស​ជាស​កល​បានកើត​ឡើង​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្តេច ហ៊ុន សែន ដែល​ឆ្លើយតប​នឹង​ការធ្លាក់ចុះ​នៃ​ការប្រើប្រាស់​ភាសា​បារាំង​នៅ​កម្ពុជា នាពេល​បច្ចុប្បន្ន​។

 
​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​គរុ​សិស្ស​-​គរុ​និស្សិត​បញ្ចប់​ការសិក្សា​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នា​ថ្ងៃទី​១៨​កុម្ភៈ ឆ្នាំ​២០២០  សម្តេច ហ៊ុន សែន បាន​រម្លឹកថា នៅ​ឆ្នាំ​១៩៨២​ក្នុង​ដំណើរ​ចូលរួម​កិច្ចប្រជុំ​គណបក្ស​នៅ​ប្រទេស​បារាំង​ក្នុងនាម​ជា​រដ្ឋមន្ត្រីការបរទេស សម្តេច​បានស្នើ​ឱ្យ​បារាំង​យកចិត្តទុកដាក់​ភាសា​របស់ខ្លួន​នៅ​កម្ពុជា តាមរយៈ​ការបើក​ម​ជ្ឃ​មណ្ឌល​វប្បធម៌​បារាំង​នៅ​កម្ពុជា ប៉ុន្តែ​ពេលនោះ​បារាំង​មិនបាន​បង្កើត​ម​ជ្ឃ​មណ្ឌល​នោះឡើយ ដោយមាន​គណបក្សនយោបាយ​មួយ​ជំទាស់​នឹង​ការលើកឡើង​របស់​សម្តេច ក្នុង​កិច្ចប្រជុំ​នោះ​។ សម្តេច បាន​ស្រង់​សម្តី​របស់​ប្រធាន​គណបក្ស​បារាំង ក្នុង​កិច្ចប្រជុំ​នោះ​ថា​៖« បារាំង​អត់​ទទួលស្គាល់​រដ្ឋាភិបាល​របស់​អ្នកឯង​ទេ ដូច្នេះ​បារាំង​អត់​មានលទ្ធភាព​ដាក់​មជ្ឈមណ្ឌល​វប្បធម៌ នៅ​កម្ពុជា​ឡើយ​»​។ 
 
​សូម​ស្តាប់​ប្រសាសន៍​សម្តេច ហ៊ុន សែន ដូចតទៅ​៖ 


 

Tag:
 ភាសា​បារាំង​
© រក្សាសិទ្ធិដោយ thmeythmey.com