ជាតិ
សង្គមជាតិ
នាយករដ្ឋមន្ត្រី តែងតាំង​អគ្គ​ស្នងការរង​៣​រូប​ទៀត
18, Feb 2020 , 9:59 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុករបស់រនាយករដ្ឋមន្រ្តី
រូបពីទំព័រហ្វេសប៊ុករបស់រនាយករដ្ឋមន្រ្តី
ដោយ: ថ្មីៗ
​តាមរយៈ​សំណើ​របស់​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​អនុក្រឹត្យ​នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២០ តែងតាំង​នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​៧​រូប ក្នុង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។

 
​ឧ​ត្ត​ម​សេនីយ៍​ឯក មួង សុធា ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ី សុខ​ឃី ឧ​ត្ត​ម​សេនីយ៍​ឯក ឡោ សុ​ឡេង ត្រូវបានតែងតាំង​ជា​អគ្គ​ស្នងការរង​។ ឧ​ត្ត​ម​សេនីយ៍​ឯក ជុំ សា​វុ​ឌ្ឍ ត្រូវបានតែងតាំង​ជា​ប្រធាន​នាយក​រដ្ឋា​ន​អង្គរក្ស​។ 
 
​ឧ​ត្ត​ម​សេនីយ៍​ឯក សំ ស៊ី​យ៉ាន ត្រូវបានតែងតាំង​ជា​ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​។ ឧ​ត្ត​ម​សេនីយ៍​ទោ ឈុន ចាត់​សុខា ត្រូវបានតែងតាំង​ចា​ប្រធាន​នាយក​រដ្ឋា​ន​នគរបាល​បច្ចេកទេស​និង​វិទ្យាសាស្ត្រ​។ ឧ​ត្ត​ម​សេនីយ៍​ទោ​ធូ សារឿន ត្រូវបានតែងតាំង​ជា​ប្រធាន​នាយក​រដ្ឋា​ន​ប្រឆាំង​ភេរវកម្ម​។ 
 
​បច្ចុប្បន្ន នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ជា​អគ្គស្នងការ​នគរបាល​ជាតិ ដោយមាន​អគ្គ​ស្នងការរង​២០​រូប​។ បន្ថែម​អគ្គ​ស្នងការរង​ថ្មី​៣​រូប​បន្ថែមទៀត អគ្គ​ស្នងការរង​នគរបាលជាតិ កើនឡើង​ដល់​២៣​នាក់​ហើយ​៕

Tag:
 ​អគ្គ​ស្នងការរង
© រក្សាសិទ្ធិដោយ thmeythmey.com