ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជួយ​ចែករំលែក​! ប្រយុទ្ធប្រឆាំង​បញ្ហា​ដុំ​ពក​ក្នុង​សុដន់ ជាមួយ​អាហារ​ទាំងនេះ​
19, Feb 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​កំពុង​ជួបប្រទះ​បញ្ហា​ដុំ​ពក​ធម្មតា​ក្នុង​សុដន់ ប៉ុន្តែ​មិនមែន​ដុំ​សាច់​មហារីក​មែន​ទេ​? កុំ​បារម្ភ​ពេក​! ក៏​ព្រោះ​មាន​អាហារ​មួយចំនួន​អាចជួយ​អ្នកដោះស្រាយ​បញ្ហា​នេះ​បាន​យ៉ាង​ប្រសើរ​។


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អ្វីដែល​អ្នក​គួរ​រួមបញ្ចូល​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ដើម្បី​ប្រាកដថា​សុដន់​របស់​អ្នក​គ្មាន​វត្តមាន​ដុំ​ពក​ណាមួយ​លេចឡើង ៖
 
១. បន្លែ​ប្រភេទ Cruciferous

​បន្លែ​ប្រភេទ Cruciferous រួមមាន​ស្ពៃក្ដោប ផ្កា​ខាត់ណា​ខៀវ ផ្កា​ខាត់ណា និង​ពន្លក​ផ្កា​ស្ពៃ​ជាដើម​មិន​ត្រឹមតែ​ជួយ​កម្ចាត់​ជាតិពុល​ផ្សេងៗ​ពី​ក្នុង​រាងកាយ ហើយ​កម្ចាត់​ដុំ​ពក​ធម្មតា​ក្នុង​សុដន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​កាត់បន្ថយ​ការឈឺចាប់​និង​ភាព​ឡើង​តឹង​ដោយសារ​វត្តមាន​នៃ​ដុំ​ពក​ផងដែរ​។​
 
២. អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន A

​វីតាមីន A គឺ​ចាំបាច់​បំផុត​សម្រាប់​កម្ចាត់​ដុំ​ពក​ក្នុង​សុដន់​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ព្យាយាម​រួមបញ្ចូល​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន A ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។ អ្នក​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន​ប្រសិនបើ​ចង់​ប្រើប្រាស់​ថ្នាំ​គ្រាប់​វីតាមីន A​។​
 
៣. អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន E

​សារធាតុចិញ្ចឹម​ដ៏​សំខាន់​មួយទៀត​ដែល​ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ដុំ​ពុក​ធម្មតា​ក្នុង​សុដន់ គឺ​វីតាមីន E​។ វីតាមីន​នេះ​ជួយ​ការពារ​សុខភាព​ស្បែក​និង​ប្រឆាំង​ការ​រលាក​ផងដែរ​។​
 
៤. អាហារ​មាន​ផ្ទុក​ជាតិ​សូ​ដ្យូ​ម​ទាប​

​ការទទួល​ទាន​អំបិល ឬ​ជាតិ​សូ​ដ្យូ​ម​ច្រើនពេក​ធ្វើឱ្យ​រាងកាយ​ស្តុក​ទុក​សារធាតុ​រាវ​លើស​កម្រិត​ដែល​អាច​នឹង​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អ្នក​កំពុងមាន​បញ្ហា​ដុំ​ពក​ស្រាប់ ក៏ដូចជា​អ្នក​ងាយ​នឹង​កើត​បញ្ហា​នេះ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ត្រូវ​ប្រាកដថា​អ្នកទទួល​ទាន​អំបិល ឬ​ជាតិ​សូ​ដ្យូ​ម​តិចជាង ១៥០០ មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​។​
 
៥. អាហារ​សម្បូរ​ជាតិ​សរសៃ​

​ការ​លើស​អ័រម៉ូន estrogen ជា​កត្តា​ចម្បង​បំផុត​មួយ​នៃ​ការលូតលាស់​ទៅជា​បញ្ហា​ដុំ​ពក​ក្នុង​សុដន់​។ ដូច្នេះហើយ​ទើប​អ្នក​គួរ​ព្យាយាម​ទទួលទាន​អាហារ​សម្បូរ​ជាតិ​សរសៃ​ក៏​ព្រោះ​របប​អាហារ​ប្រភេទ​នេះ​នឹង​ជួយ​គ្រប់គ្រង​កម្រិត​ត្រឹមត្រូវ​នៃ​អ័រម៉ូន estrogen ក្នុង​រាងកាយ​។​
 
៦. អាហារ​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ឆ្អែត​ទាប​

​ការទទួល​ទាន​អាហារ​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ឆ្អែត saturated ខ្ពស់ គឺ​មិនល្អ​សោះឡើយ​សម្រាប់​សុខភាព​រាងកាយ​ទាំងមូល​។ ខ្លាញ់​ឆ្អែត saturated បង្កើន​ហានិភ័យ​នៃ​បញ្ហា​ដុំ​ពក​ក្នុង​សុដន់​គួរឱ្យកត់សម្គាល់​ខណៈដែល​វា​បង្ក​ការផលិត​អ័រម៉ូន estrogen កាន់តែច្រើន​។ ដូច្នេះ​គួរ​កម្រិត​ការទទួល​ទាន​សាច់​ក្រហម​និង​ផលិតផល​អាហារ​ណា​ដែលមាន​ផ្ទុក​ជាតិ​ខ្លាញ់​ឆ្អែត​ខ្ពស់​។ ចូរ​ព្យាយាម​ទទួលទាន​អាហារ​មាន​ផ្ទុក​អាស៊ីត​ខ្លាញ់​ល្អ​អូ​មេ​ហ្កា ៣ ដូចជា​ត្រី​សម្បូរ​ខ្លាញ់​ជំនួស​វិញ​ដើម្បី​ទប់ស្កាត់​ការ​រលាក​។ ផ្លែឈើ​និង​បន្លែ​ក៏​ល្អ​ណាស់ដែរ​ដោយ​វា​គ្មាន​ផ្ទុក​ជាតិ​ខ្លាញ់​ឆ្អែត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com