ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ងាយៗ​! បង្រួម​ទំហំ​ចង្កេះ​និង​ស្រក​ទម្ងន់​ជាមួយ​ផ្លែឈើ​រដូវក្ដៅ​ទាំងនេះ​
20, Feb 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ដឹង​ទេ​ថា​ផ្លែឈើ​អ្វីខ្លះ​អាចជួយ​ឱ្យ​ស្រក​ទម្ងន់​និង​បង្រួម​ទំហំ​ចង្កេះ​របស់​អ្នក​បាន​?


 
​កុំ​បារម្ភ​! ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ផ្លែឈើ​ទាំងនោះ ៖
 
១. បឺ​រី​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​ដែល​ល្អ​សម្រាប់​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​និង​ការ​សម្រក​ទម្ងន់​ដោយ​ជួយ​ឱ្យ​ឆាប់​ឆ្អែត ហើយ​ឆ្អែត​បានយូរ​។​
 
២. ឈើ​រី​

​មាន​ផ្ទុក​សារធាតុ anthocyanins ដែល​ជួយ​កាត់បន្ថយ​ការ​រលាក​និង​កម្ចាត់​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​។​
 
៣. ផ្លែ​ប៉េ​ស​

​ជួយ​គ្រប់គ្រង​ចំណង់​អាហារ​តាមរយៈ​ជាតិ​សរសៃ​ខ្ពស់​ដែលមាន​ផ្ទុក​។​
 
៤. ផ្លែ​ទំពាំងបាយជូរ​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ resveratrol ដែល​ជួយ​បញ្ឈប់​ការលូតលាស់​នៃ​កោសិកា​ខ្លាញ់​និង​ទប់ស្កាត់​ការបំផ្លាញ​បំផ្លាញ​អ័រម៉ូន​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ផ្សេងៗ​ផងដែរ​។ ទំពាំងបាយជូរ​ក៏មាន​ផ្ទុក​ជាតិ​សរសៃ​ខ្ពស់​ផងដែរ​។​
 
៥. ក្រូចថ្លុង​

​ក្រូចថ្លុង​មាន​ផ្ទុក​នូវ​អង់ស៊ីម​ដុតបំផ្លាញ​ជាតិ​ខ្លាញ់​ក្នុង​បរិមាណ​ខ្ពស់​។ អង់ស៊ីម​ទាំងនោះ​មិន​ត្រឹមតែ​ជួយ​បង្កើន​សកម្មភាព​នៃ​ការរំលាយ​អាហារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​អាចជួយ​បង្កើន​ថាមពល​របស់​អ្នក​បាន​ផងដែរ​។​
 
៦. ឪឡឹក​

​ឪឡឹក​មាន​ផ្ទុក​ជាតិ​កាឡូរី​ទាប ប៉ុន្តែ​ជាតិ​ទឹក​ខ្ពស់​ដែល​ជួយ​ឲ្យ​អ្នក​ឆាប់​ឆ្អែត ឬ​ឆ្អែត​បានយូរ​។ ឪឡឹក​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ arginine មាន​ប្រសិទ្ធភាព​កាត់បន្ថយ​ជាតិ​ខ្លាញ់​រាងកាយ ខណៈពេល​ជួយ​បង្កើន​ម៉ាស​នៃ​សាច់ដុំ​គ្មាន​ខ្លាញ់​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com