អគ្គនាយក​-​អគ្គនាយករង​កាំកុងត្រូល ក្លាយជា​រដ្ឋលេខាធិការ​និង​អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​
ជាតិ
អគ្គនាយក​-​អគ្គនាយករង​កាំកុងត្រូល ក្លាយជា​រដ្ឋលេខាធិការ​និង​អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​
20, Feb 2020 , 7:59 am        
រូបភាព
លោក ម៉ក់ ពេជ្ជរិទ្ធ (រូបភាពពីក្រសួងពាណិជ្ជកម្ម)
លោក ម៉ក់ ពេជ្ជរិទ្ធ (រូបភាពពីក្រសួងពាណិជ្ជកម្ម)
​ភ្នំពេញ​៖ តាមរយៈ​សំណើ​របស់​នាយករដ្ឋមន្ត្រី ព្រះករុណា​ព្រះបាទ​សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា បានចេញ​ព្រះរាជក្រឹត្យ តែងតាំង​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ជា​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​។


 
​ជាមួយគ្នានេះដែរ ព្រះអង្គ បានតែងតាំង​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​៣​រូប​ទៀត រួមមាន លោក គឹម មាស​សុខ​សីហា លោក ស៊ុំ ណា​រុន និង លោក លឿង រដ្ឋា ជា​អនុរដ្ឋលេខាធិការ​នៃ​ក្រសួងពាណិជ្ជកម្ម​៕

Tag:
 តែងតាំង​
  រដ្ឋលេខាធិការ​
© រក្សាសិទ្ធិដោយ thmeythmey.com