អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ផលិត​ទឹកក្រូច​អាយ​ស៍​កូ​ឡា រៀបចំ​ឲ្យ​មាន​ជំនួប​រវាង​ក្រុម​តូច​SMALLWORLD SMALLBAND និង​អ្នកគាំទ្រ​ពួកគេ នៅ​ថ្ងៃ​សុក្រ​នេះ​
19, Feb 2020 , 5:34 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន​ផលិត​ទឹកក្រូច​អាយ​ស៍ កូ​ឡា នឹង​រៀបចំ​ជំនួប​រវាង​តារាចម្រៀង Original Song គឺ SMALLWORLD SMALLBAND ក្រុម​តូច និង​ប្រិយមិត្ត​គាំទ្រ​របស់​ពួកគេ នៅ​ថ្ងៃ​សុក្រ ទី​២១ កុម្ភៈ ខាងមុខនេះ​ចាប់ពី​វេលា​ម៉ោង ៤ រសៀល នៅ​មណ្ឌល​ផ្សារ​ទំនើប ជីប ម៉ុង ណូ​រ៉ូ​ម៉​ល ជាន់​ទី​៣ ដើម្បី​ជា​កិច្ច​ស្វាគមន៍​ដល់​មុខងារ​ថ្មី​របស់​ពួកគេ ក្នុងនាម​ជា​ទូត​សុ​ឆន្ទៈ ផ្លូវការ​តំណាង​ម៉ាក​ផលិតផល​ទឹកក្រូច អាយ​ស៍ កូ​ឡា​។
 
​លោកស្រី គង់ កុសល នាយិកា​ទីផ្សារ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​រៀបរាប់​ពី​កម្មវិធី​គោល មួយចំនួន​ថា​៖«​នៅក្នុង​កម្មវិធី​នេះ​នឹងមាន​ការប្រកាស​ស្វាគមន៍​ជា​ផ្លូវការ និង​អបអរសាទរ​នូវ​ការចាប់ផ្តើម​ភាពជា​ដៃគូ រវាង​ទឹកក្រូច IZE Cola និង SMALLWORLD SMALLBAND ក្រុម​តូច ការប្រគំ​តន្ត្រី និង​ថតរូប​ជាមួយ​អ្នកគាំទ្រ និង​កាដូ​អនុស្សាវរីយ៍​ផ្សេងៗ​ពី​ក្រុម​តូច​ផងដែរ​»​។​
 
​លោកស្រី ក៏​សូម​គោរព​អញ្ជើញ​ប្រិយមិត្ត​ដែល​គាំទ្រ SMALLWORLD SMALLBAND ក្រុម​តូច​ឲ្យ​មក​ចូលរួម​ដោយ​សេរី​ជា​ភ្ញៀវ​កិ​ត្ត​យស និង​ជា​សាក្សី​នៃ​ការស្វាគមន៍​ជា​ផ្លូវការ នៃ​មុខងារ​ថ្មី ជា​ទូត​សុ​ឆន្ទៈ តំណាង​ទឹកក្រូច​អាយ​ស៍ កូ​ឡា របស់​យើង​៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Khmer Beverage
© រក្សាសិទ្ធិដោយ thmeythmey.com