អន្តរជាតិ
COVID-19៖ ២​ករណី​ដំបូង​ដែល​ទើប​រកឃើញ​នៅ​អ៊ីរ៉ង់ បាន​ស្លាប់​ទាំង​២
20, Feb 2020 , 5:23 am        
រូបភាព
ដោយ: រួបរួម
មនុស្ស​ពីរ​នាក់​នៅ​អ៊ីរ៉ង់ ដែល​បាន​តេស្ត​ឃើញ​វិជ្ជមាន​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) បាន​ស្លាប់​ទាំងពីរ​នាក់​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ Al Jazeera ក្រោយ​ពេលដែល​មន្ត្រី​សុខាភិបាល​អ៊ីរ៉ង់​ទើប​អះអាង​ពី​ការរកឃើញ​ករណី​ទាំងពីរ​នេះ​នៅ​ប្រទេស​របស់ខ្លួន​កាលពី​ថ្ងៃ​ពុធ​។​



«​មនុស្ស​ចំណាស់​ពីរ​នាក់​បាន​ស្លាប់​ដោយសារ COVID-19 នៅ​ក្រុង Qom ភាគខាងត្បូង​រដ្ឋធានី​តេ​ហេ​រ៉ង់​»​។ ទីប្រឹក្សា​ក្រសួងសុខាភិបាល​អ៊ីរ៉ង់ លោក Alireza Vahabzadeth បញ្ជាក់​យ៉ាង​ដូច្នេះ ហើយ​បាន​បន្ថែមថា អ្នកជំងឺ​ទាំងពីរ​មាន​បញ្ហា​សួត​យ៉ាងធ្ងន់ធ្ងរ​។​

​អាយុ ភេទ និង​សញ្ជាតិ​របស់​មនុស្ស​ទាំង​ពីរ​អ្នកនោះ មិន​ត្រូវបាន​បង្ហើប​ឲ្យ​ដឹង​នោះឡើយ​៕



Tag:
 COVID19
© រក្សាសិទ្ធិដោយ thmeythmey.com