ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​អាន​! អាហារ​អ្វីខ្លះ​ជួយ​បង្កើន​អ័រម៉ូន​មេ​ឡា​តូ​នី​ន​?
20, Feb 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​មេ​ឡា​តូ​នី​ន គឺជា​អ័រម៉ូន​មួយ​ដែល​ត្រូវបាន​បញ្ចេញ​ដោយ​ក្រពេញ pineal ស្ថិតនៅក្នុង​ខួរក្បាល​។ មេ​ឡា​តូ​នី​ន​អាច​ផ្ដល់​អត្ថប្រយោជន៍​ស្មាន​មិន​ដល់​ជាច្រើន​រួមបញ្ចូល​ទាំង​ជួយ​ការពារ​សុខភាព​បេះដូង ទប់ស្កាត់​ជំងឺមហារីក និង​ដើរតួ​យ៉ាងសំខាន់​ក្នុង​វដ្ដ​នៃ​ការ​គេង​។ អ្នក​ដែលមាន​បញ្ហា​ខ្វះ​អ័រម៉ូន​មេ​ឡា​តូ​នី​ន គឺ​ពិបាក​នឹង​គេង​លក់​ណាស់​។


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​ជួយ​បង្កើន​ការផលិត​អ័រម៉ូន​មេ​ឡា​តូ​នី​ន ៖
 
១. ផ្លែ​ម្នាស់​
 
​ជា​ផ្លែឈើ​ដ៏​ល្អ​បំផុត​មួយ​បង្កើន​ការផលិត​អ័រម៉ូន​មេ​ឡា​តូ​នី​ន​។ ការទទួល​ទាន​ផ្លែ​ម្នាស់​ក៏​ជួយ​ទប់ស្កាត់​បញ្ហា​គេង​មិន​លក់បាន​យ៉ាង​ប្រសើរ​ផងដែរ​។ ទោះជា​យ៉ាងណា​មិនគួរ​ទទួលទាន​ច្រើនពេក​ឡើយ ពិសេស​នៅពេល​យប់​ចៀសវាង​បញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ​។ ក្រៅពី​ល្អ​សម្រាប់​ការបង្កើន​អ័រម៉ូន​មេ​ឡា​តូ​នី​ន ម្នាស់​ក៏មាន​ផ្ទុក​វីតាមីន C ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ​ផងដែរ​។ លើសពីនេះទៅទៀត​សារធាតុ bromelain នៃ​ផ្លែ​ម្នាស់​អាច​រារាំង​ទប់ស្កាត់​ការលូតលាស់​នៃ​កោសិកា​មហារីក និង​ថែមទាំង​ធ្វើឱ្យ​កោសិកា​មហារីក​ងាប់​ផងដែរ ជាពិសេស​ជំងឺមហារីក​ពោះវៀនធំ​។​
 
២. ផ្លែឈើ​រី​

​ក្រៅពី​ជួយ​ជម្រុញ​ការផលិត​អ័រម៉ូន​មេ​ឡា​តូ​នី​ន​ហើយ​នោះ ផ្លែឈើ​រី​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ដែល​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ជាច្រើន​ពិសេស​ជំងឺ​ធាត់​ជ្រុល​និង​ជំងឺមហារីក​។​
 
៣. ផ្លែ​ចេក​

​ជា​ផ្លែឈើ​ដ៏​ល្អ​បំផុត​មួយទៀត​ដែល​ជួយ​ជំរុញ​ការផលិត​អ័រម៉ូន​មេ​ឡា​តូ​នី​ន​។ ផ្លែ​ចេក​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​អា​មី​ណូ tryptophan ដែល​ជួយ​ឱ្យ​ស្ងប់​អារម្មណ៍​និង​ឆាប់​គេង​លក់​។ ការទទួល​ទាន​ផ្លែ​ចេក​ក៏​ល្អ​សម្រាប់​រក្សាសុខ​ភាព​រាង​កាយ​ទាំងមូល​កាត​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ជាច្រើន​ផ្សេងទៀត​ផងដែរ​។​
 
៤. ផ្លែក្រូច​

​ការទទួល​ទាន​ក្រូច​ច្របាច់​ស្រស់​មួយ​កែវជា​វិធី​ដ៏​ងាយ​បំផុត​ដើម្បី​បង្កើន​ការផលិត​អ័រម៉ូន​មេ​ឡា​តូ​នី​ន​នៃ​ក្រពេញ pineal​។ ក្រូច​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C ដែល​ល្អ​សម្រាប់​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ​និង​ជួយ​រក្សា​សុខភាព​ស្បែក​ផងដែរ​។​
 
៥. ផ្លែ​ប៉េងប៉ោះ​

​ការទទួល​ទាន​ផ្លែ​ប៉េងប៉ោះ​ក៏​ជួយ​បង្កើន​ការផលិត​អ័រម៉ូន​មេ​ឡា​តូ​នី​ន​គួរឱ្យកត់សម្គាល់​ផងដែរ​។ លើសពីនេះទៅទៀត​ប៉េងប៉ោះ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម lycopene ដែល​ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺមហារីក​។ វីតាមីន C និង​ប៉ូ​តា​ស្យូ​ម ក្នុង​ប៉េងប៉ោះ​ក៏​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ រួមទាំង​ល្អ​សម្រាប់​សុខភាព​បេះដូង​ផងដែរ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com