អន្តរជាតិ
យ៉ាងតិច​៨​នាក់​ស្លាប់​ក្នុងករណី​បាញ់ប្រហារ​នៅ​អាល្លឺម៉ង់​
20, Feb 2020 , 9:35 am        
រូបភាព
ប្រភពរូប៖AFP
ប្រភពរូប៖AFP
ដោយ:
​យ៉ាងតិច ៨ នាក់ ត្រូវបាន​បាញ់សម្លាប់​ក្នុង​ហេតុការណ៍​បាញ់ប្រហារ ២ ករណី កាលពី​យប់​ថ្ងៃ ១៩ ខែកុម្ភៈ នៅក្បែរ​ក្រុង Frankfurt ភាគ​ខាងលិច​នៃ​ប្រទេស​អាល្លឺម៉ង់​។ ខណៈ​នេះ កម្លាំង​ពិសេស​អាល្លឺម៉ង់ កំពុង​តាម​ប្រមាញ់​ខ្មាន់កាំភ្លើង​ដែល​រត់គេចខ្លួន​ដោយ​ប្រើ​រថយន្ត​មួយគ្រឿង​។ អ្នកនាំពាក្យ​ប៉ូលិស​អាល្លឺម៉ង់​ម្នាក់​បញ្ជាក់​បែបនេះ​។​

 
​មូលហេតុ​នៃ​ការបាញ់ប្រហារ​នេះ នៅ​ពុំទាន់​ច្បាស់​នៅឡើយ​ទេ​។ សារព័ត៌មាន​ក្នុងស្រុក​អាល្លឺម៉ង់ បាន​អះអាងថា ខ្មាន់កាំភ្លើង​បាន​បើក​ការបាញ់ប្រហារ​នៅ​កន្លែង​ជក់​ស៊ី​ហ្សា (Shisha Bars) ចំនួន ២ ក្នុង​ក្រុង Hanau ដែលមាន​ចម្ងាយ ២០ គីឡូម៉ែត្រ​ពី​ទីក្រុង​ពាណិជ្ជកម្ម Frankfurt ៕

Tag:
 អាល្លឺម៉ង់​
  Frankfurt
© រក្សាសិទ្ធិដោយ thmeythmey.com