អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Yes Seatel បាន​នាំយក​ប្រព័ន្ធ​បច្ចេកវិទ្យា 5G ចុងក្រោយ​មកដល់​កម្ពុ​ជា​ហើយ​!
20, Feb 2020 , 3:33 pm        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ​៖ ប្រទេស​កម្ពុជា​បានបង្ហាញ​នូវ​បទពិសោធ​ថ្មី​នៃ​ការតភ្ជាប់​បណ្តាញ​អ៊ិន​ធឺ​ណិ​ត​បច្ចេកវិទ្យា​ជំនាន់​ចុងក្រោយបង្អស់​សម្រាប់​ទូរស័ព្ទ​ចល័ត ស្រប​ពេលដែល Yes Seatel ឬ​ត្រូវបាន​គេ​ស្គាល់​ច្បាស់​ថា​ជា Yes 018 បានរៀបចំ​ពិធី​សាកល្បង​បច្ចេកវិទ្យា 5G របស់ខ្លួន​នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២០ ដោយ​រំពឹងទុក​ថា​នឹងដាក់​ឱ្យប្រើ​ប្រាស់​នូវ​ប្រព័ន្ធ​សេវា Yes 5G ជា​ផ្លូវការ​នៅក្នុង​ឆ្នាំនេះ​។​
 
Yes 018 មាន​បណ្តាញ 4G ១០០% ដែល​គ្របដណ្តប់​ចំនួន​ប្រជាជន​ជាង ៩០% នៅក្នុង​ប្រទេស​កម្ពុជា​។ ស្ថានីយ 4G ទាំងអស់​របស់​យើង​ត្រូវបាន​បំពាក់​ដោយ​បណ្តាញ​ខ្សែកាប​អុ​ប​ទិ​ក​ក្រោម​ដី​ជាង ១២,០០០ គីឡូម៉ែត្រ​នៅ​ទូទាំងប្រទេស​។ ជាមួយនឹង​ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញ​បែបនេះ Yes018 ត្រៀមខ្លួន​រួចរាល់​ក្នុងការ​ផ្លាស់ប្តូរ​ទៅ​ប្រព័ន្ធ​សេវា 5G ។​
 
​នៅក្នុង​អំឡុងពេល​សាកល្បង​ជាក់ស្តែង ប្រព័ន្ធ​សេវា 5G ជា​បច្ចេកវិទ្យា​ក្នុង​ការតភ្ជាប់​ដ៏​ងាយស្រួល ផ្តល់នូវ​ល្បឿន​លឿន​ជាង​ប្រព័ន្ធ​សេវា 4G ១០​ដង និង​មាន​ប្រព័ន្ធ​ត​ភ្ជាប់​សេវា​អ៊ិន​ធឺ​ណិ​ត​ដ៏​គួរឱ្យ​ទុកចិត្ត​ទៅនឹង​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន និង​ឧបករណ៍​អេឡិចត្រូនិក​ផ្សេងទៀត ជាមួយ​ល្បឿន​ដ៏​លឿន​ក្នុង​ការទាញយក​ទិន្នន័យ​ជា​មធ្យម​គឺ 1GB​។​
 
​នៅពេលដែល​ប្រព័ន្ធ​សេវា Yes 5G ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ វា​នឹង​ជាការ​បើកឱកាស​ថ្មី​សម្រាប់​ការកែលម្អ​វិស័យ​អប់រំ កសិកម្ម និង​ឧស្សាហូបនីយកម្ម ដែលជា​សសរ​គ្រឹះ​សំខាន់​ទាំងបី​សម្រាប់​ប្រទេស​កម្ពុជា​។ យោងតាម GSMA បច្ចេកវិទ្យា 5G នឹង​ជំរុញ​កំណើន​ផលិតផល​ក្នុងស្រុក​សរុប ៤,៨% សម្រាប់​ប្រទេស​។ បច្ចេកវិទ្យា 5G នឹង​ផ្លាស់ប្តូរ​ពិភពលោក​ដែល​យើង​កំពុង​រស់នៅ​នេះ​តាមរយៈ​បច្ចេកវិទ្យា AI Robotics, Drones, IoT, and បច្ចេកវិទ្យា​Smart Cities​។​


 
​ពិធី​សាកល្បង​បច្ចេកវិទ្យា 5G នេះ បានរៀបចំ​ឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។ នៅក្នុង​សុន្ទរកថា​របស់​ឯកឧត្តម​រដ្ឋមន្ត្រី ឯកឧត្តម​បានបង្ហាញ​នូវ​ទំនុកចិត្ត និង​បាន​មានប្រសាសន៍ថា តម្រូវការ​ខ្ពស់​ក្នុងការ​ប្រើប្រាស់​សេវា​អ៊ិន​ធឺរ​ណិ​ត​ល្បឿន​លឿន និង​អាច​ទុកចិត្តបាន​នេះ ស​បញ្ចាក់​ឱ្យឃើញថា ប្រទេស​កម្ពុជា​បាន​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ប្រព័ន្ធ​សេវា 5G​។ បន្ថែម​លើសពីនេះ ប្រព័ន្ធ​សេវា 5G បាន​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​គំនិត​ផ្តួចផ្តើម​លើ​វិស័យ​ឌីជីថល​នៅ​កម្ពុជា​ក៏ដូចជា​នៅក្នុង​បដិវត្ត​ឧស្សាហកម្ម 4.0​។ ប្រទេស​កម្ពុ​ជាមាន​គោលបំណង​ព​ន្លឿ​ន​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​របស់ខ្លួន ដើម្បី​ធានាបាន​នូវ​ការរីកចម្រើន​ខ្ពស់​ប្រកបដោយ​និរន្តរភាព ។​
 
​លោក យ៉ាវ យៀ​ក​ជីន អគ្គនាយក​ក្រុមហ៊ុន Yes 018 បាន​មានប្រសាសន៍​អំពី​ការពង្រីក​បច្ចេកវិទ្យា​ឈានមុខ​គេ ហើយ​ក្រុមការងារ Yes 018 មាន​សេចក្តីរំភើប​ដែល​បាន​ក្លាយជា​ផ្នែក​មួយ​រួមចំណែក​ក្នុងការ​រីកចម្រើន​រប​ស់​ប្រទេស ខណៈដែល​លោក ជេ​ក តាន់ នាយក​គ្រប់គ្រង​ពាណិជ្ជកម្ម Yes 018 បាន​កត់សម្គាល់ថា នឹងមាន​ចំនួន​ត​ភ្ជាប់​ប្រើប្រាស់​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​ត​តាមរយៈ​ឧបករណ៍​អេឡិចត្រូនិក​គ្រប់​ប្រភេទ​កាន់តែច្រើន ដែល​នឹង​ផ្តល់នូវ​ភាពងាយស្រួល និង​ភាពទំនើប​ទាន់សម័យ​ដល់​ការរស់នៅ​បែប​សម័យថ្មី​។​


 
​បន្ទាប់ពី​ការ​ថ្លែង​សុន្ទរកថា​របស់​គណៈអធិបតី ពិធី​សាកល្បង​បច្ចេកវិទ្យា 5G បានចាប់ផ្តើម​ដោយ​បង្ហាញ​ពី​ការសាកល្បង​ល្បឿន​អ៊ិន​ធឺ​ណិ​ត ដែលមាន​ល្បឿន​លឿន​រហូតដល់ 1,400 Mbps (1.4 Gbps)  និង​ការទាញយក​វីដេអូ​ទំហំ 1GB ចំនាយពេល​ត្រឹមតែ 10​វិនាទី និង​បន្ទាប់មក​ធ្វើការ​ប្រៀបធៀប​រវាង​ល្បឿន​ក្នុង​ការលេង​ហ្គេម​តាមរយៈ​ប្រព័ន្ធ​សេវា 4G និង​5G និង​ភ្ជាប់​ទៅនឹង​ឧបករណ៍​អេឡិចត្រូនិក AR និង​VR ផងដែរ​។​
 
​ការ​រំលេច​ឡើង​នៃ​ការសាកល្បង​បច្ចេកវិទ្យា​នេះ គឺជា​ការសាកល្បង​យ៉ាង​ទូលំទូលាយ​តាមរយៈ​វីដេអូ​ផ្សាយ​ផ្ទាល់ 360˚ ដែលមាន​ល្បឿន​ក្នុងការ​ដាក់បញ្ចូល​/​ទាញយក​ទិន្នន័យ​គួរឱ្យ​ចាប់អារម្មណ៍ supper latency បាន​យ៉ាងច្បាស់​ល្អ គ្មាន​ភាពរអាក់រអួល​។​
 
​ជាមួយនឹង​ភាពជោគជ័យ​នៅក្នុង​ការសាកល្បង​បច្ចេកវិទ្យា​នេះ Yes 018 ពេលនេះ​បាន​បើកទូលាយ​ជូន​សាធារណជន​ឱ្យមក​សាកល្បង​ប្រព័ន្ធ​បច្ចេកវិទ្យា 5G របស់ខ្លួន​នៅ​ការិយាល័យ​កណ្តាល​របស់ Yes 018 ដែលមាន​អាសយដ្ឋាន​នៅ​អគារ​លេខ #149 ផ្លូវ​លេខ 432 សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​៕
















 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com