អត្ថបទពាណិជ្ជកម្ម
កសិករ​នៅ​ស្រុក​សណ្តាន់ មានភ័ព្វ​សំណាង​ដោះបំណុល​គេ ដោយសារ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ ១​កំប៉ុង​
20, Feb 2020 , 4:18 pm        
រូបភាព
ដោយ: ថ្មីៗ
​លោកស្រី វ៉ាត ភី កសិករ​នៅ​ស្រុក​សណ្តាន់ ខេត្តកំពង់ធំ បានគាស់​ឈ្នះ​៥០​លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ កាលពី​ថ្ងៃ​១៣ ខែកុម្ភៈ​កន្លងទៅ ធ្វើឱ្យ​ម្តាយកូន​បី​រូបនេះ អាច​យកទៅ​ប្រាក់​សង​ថ្លៃ​ដី ដែល​ទើបនឹង​ទិញ​មិនទាន់បាន​មួយខែ​ស្រួលបួល​ផង​នោះ​។​
 
​លោកស្រី​ថា​៖ «​ប៉ុន្តែ​៥០​លាន​រៀល បាន​ពី​វើក​នេះ ខ្ញុំ​នឹង​យកទៅ​សងបំណុល​ដី ទំហំ​២​ហិកតា​កន្លះ ដែល​ទើប​ទិញ​នៅ​ខ្វះ​លុយ​គេ​ប្រហែល​៥០០០​ដុល្លារ​។ ហើយ​សល់​ប៉ុន្មាន​នឹង​ទិញ​ដីស្រែ​១​ហិកតា​ទៀត​ទុក​ចែក​ឱ្យ​កូន​តែម្តង ព្រោះនេះ​រាប់​ថា​ជា​ទ្រព្យ​សំណាង​ប្រចាំជីវិត​ហើយ​»​។​
 
​លោកស្រី​រំឭក​ការ​ឈ្នះ​ថា​៖ «​ខ្ញុំ​ឱ្យ​កូន​ទៅ​ទិញ​វើក WURKZ ១​កំប៉ុង ពេល​ដំបូង​កូន​គាស់​អ៊ុត​មើល​នៅផ្ទះ​លក់​ចាប់ហួយ ដល់​តែ​ឃើញ​លេខ​៥០ ស្រាប់តែ​កូន​វា​រត់​មក​ផ្ទះ​វិញ​ស្រែកហៅ​ខ្ញុំ​ឱ្យមក​ជួយ​អ៊ុត​។ ដល់​តែ​គាស់​ដាច់​ប៉ាច់​ចេញ​៥០​លាន​រៀល​។ ខ្ញុំ​ធ្លាប់តែ​រំពឹង​ប្រាក់ខែ​ប្តី ដែល​ទៅធ្វើ​ការ​នៅ​ម៉ាឡេស៊ី​យកមក​សង​គេ តែ​ដឹងអី​បែរជា​១​កំប៉ុង​ពី​វើក WURKZ ជា​អ្នក​ដោះ​បន្ទុក​នេះ​ទៅវិញ​»៕ 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Khmer Beverage
© រក្សាសិទ្ធិដោយ thmeythmey.com