អន្តរជាតិ
ការគាំទ្រ​ពី​សំណាក់​សហគមន៍​អន្តរជាតិ ធ្វើ​ឲ្យ​ចិន​មាន​ទំនុកចិត្ត​យកឈ្នះ COVID-19
20, Feb 2020 , 7:39 pm        
រូបភាព
លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន និយាយនៅក្នុងពិធីលៀងសាយភោជន នៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស ស្តីពីជំងឺផ្លូវដង្ហើមកូរ៉ូណា និងកិច្ចសហប្រត្តិបត្តិការ ទន្លេមេគង្គ-ឡានឆាងលើកទី៥។ រូបភាព៖ Xinhua
លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន និយាយនៅក្នុងពិធីលៀងសាយភោជន នៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស ស្តីពីជំងឺផ្លូវដង្ហើមកូរ៉ូណា និងកិច្ចសហប្រត្តិបត្តិការ ទន្លេមេគង្គ-ឡានឆាងលើកទី៥។ រូបភាព៖ Xinhua
​ពី​ប្រទេស​ឡាវ នា​ថ្ងៃទី​២០ ខែកុម្ភៈ លោក​វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ប្រមុខ​ការទូត​ចិន បាន​លើកឡើងថា ចិន មិនមែន​ប្រយុទ្ធប្រឆាំង​ជាមួយ​COVID-19 តែម្នាក់ឯង​នោះទេ ប៉ុន្តែ​ប្រទេស​ដែលមាន​ប្រជាជន​១,៤​ពាន់​លាន​នាក់​មួយ​នេះ បានទទួល​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​ប្រទេស​១៦០ និង​អង្គការ​អន្តរជាតិ​ចំនួន ៣០ នៅ​ជុំវិញ​ពិភពលោក​។ ដោយសារតែ​មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​បែបនេះ ចិន មាន​ទំនុកចិត្ត​ក្នុងការ​យកឈ្នះ COVID-19 ដែល​កំពុង​អុកឡុក​នៅក្នុង​ប្រទេស​។


 
​នា​ពិធី​លៀង​សាយភោជន៍ នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស ស្តីពី​ជំងឺ​ផ្លូវដង្ហើម​កូ​រ៉ូ​ណា និង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​ស្តីពី​កិច្ច​សហ​ប្រ​ត្តិ​ប​ត្តិ​ការ ទន្លេមេគង្គ​-​ឡាន​ឆាង​លើក​ទី​៥ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស និង​ទីប្រឹក្សា​រដ្ឋ​ចិន បាន​លើកឡើងថា ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ប្រជាជន​ចិន​ទាំងអស់ កំពុង​រួមគ្នា​ប្រយុទ្ធប្រឆាំង COVID-19 ដែល​កំពុង​ផ្ទុះឡើង​នៅក្នុង​ប្រទេស​ចិន​។ 
 
​ស្ថានភាព COVID-19 នៅក្នុង​ចិន​ពេលនេះ គឺ​បាន​ធូរស្រាល​ជាង​មុន បើទោះបីជា​ក្រុង​វូ​ហាន និង​ខេត្ត​ហ៊ូ​ប៉ី​នៅតែ​ជា​ចំណុចក្តៅ​ក៏ដោយ​។ ករណី​កូ​រ៉ូ​ណាវី​រុស​នៅ​ចិន បាន​ធ្លាក់ចុះ​ក្នុង​រយៈពេល ១៥​ថ្ងៃ​ជាប់ៗ ដែលជា​សញ្ញា​វិជ្ជមាន​មួយ​។ ត្រឹម​ថ្ងៃទី​១៨ ខែកុម្ភៈ វា​គឺជា​ករណី​ដំបូង ដែល​អ្នកជំងឺ​COVID-19 ១៤០០០​ពាន់ ត្រូវបាន​គេ​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មន្ទី​ពេទ្យ ហើយក៏​ជា​តួលេខ​មួយ​នេះ គឺ​លើសពី​ចំនួន ដែល​គេ​រកឃើញ​អ្នក​ផ្ទុក​កូ​រ៉ូ​ណាវី​រុស​ថ្មី​ដែរ​។ នេះ​បើតាម​ការអះអាង​របស់​ប្រមុខ​ការទូត​ចិន​។ 
 
​យ៉ាងណាក៏ដោយ លោក វ៉ាង បញ្ជាក់ថា ទំនុកចិត្ត​របស់​ចិន ក្នុងការ​ព្យាបាល និង​ទប់ស្កាត់​កូ​រ៉ូ​ណា​វីរុស​នេះ គឺ​មិនអាច​កាត់ផ្តាច់​បាន​ឡើង​ពី​ការគាំទ្រ​របស់​សហគម​ន៍​អន្តរជាតិ ជាពិសេស អាស៊ាន ដែល​តែងតែ​គាំទ្រ​ចិន​កន្លងមក​។ បើតាម​លោក​រដ្ឋមន្ត្រីការបរទេស​ចិន​រូបនេះ ការគាំទ្រ ការ​ផ្តល់ជំនួយ​ពី​សហគមន៍​អន្តរជាតិ​បែបនេះហើយ ធ្វើ​ឲ្យ​ចិន​កាន់តែ​ជំរុញ​ឲ្យ​ចិន​ខិតខំ​បន្ថែមទៀត ដើម្បី​ជម្នះ​ឧបសគ្គ​។ 
 
​ដោយមាន​វត្តមាន​រប​ស់​រដ្ឋមន្ត្រី និង​មន្ត្រីជាន់ខ្ពស់​មកពី​បណ្តា​ប្រទេស​អាស៊ាន និង​ចិន លោក​វ៉ាង បាន​បង្ហាញថា វីរុស គឺជា​សត្រូវ​រួម​របស់​មនុស្សជាតិ ហើយ​ចិន​មិនអាច​ដោះស្រាយ​ម្នាក់ឯង​បានទេ​។ ការណ៍​នេះ ត្រូវតែមាន​ការចូលរួម​ពី​បណ្តា​ប្រទេស​ទាំងអស់​។ លោក​ទីប្រឹក្សា​រដ្ឋ​ចិន​រូបនេះ បាន​អះអាងថា កន្លងមក មាន​ប្រទេស​ច្រើនជាង ១៦០ និង​អង្គការ​អន្តរជាតិ​លើសពី​៣០ បានបង្ហាញ​ការគាំទ្រ​ចិន​យ៉ាងរឹងមាំ និង​ផ្តល់ជំនួយ​ឲ្យ​ចិន​។ 
 
​ក្រៅពី COVID-19 លោក​រដ្ឋមន្ត្រីការបរទេស និង​ទីប្រឹក្សា​រដ្ឋ​ចិន ក៏បាន​លើកឡើង​ពី​កិច្ចសហប្រតិបត្តិការ​ទ​ន្លេ​មេគង្គ​-​ឡាន​ឆាង ផងដែរ​។ ក្នុងនោះ​លោក វ៉ាង បាន​អះអាង ទំនាក់ទំនង​ចិន និង​អាស៊ាន កាន់តែ​រឹងមាំ និង​ស៊ីជម្រៅ​ថែមទៀត បន្ទាប់ពី​កូ​រ៉ូ​ណាវី​រុស​៕

Tag:
 ចិន​
  អាស៊ាន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com