ជាតិ
ក្រសួង​អប់រំ ជ្រើសរើស​និស្សិត​ថា្នក់​បរិញ្ញាបត្រ អនុបណ្ឌិត និង​បណ្ឌិត​ទៅ​សិក្សា​នៅ​រ៉ូ​ម៉ា​នី​
21, Feb 2020 , 8:19 am        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា ជ្រើសរើស​និស្សិត​ថ្នាក់​បរិញ្ញាបត្រ ថ្នាក់អនុបណ្ឌិត និង​ថ្នាក់បណ្ឌិត ឲ្យ​ទៅ​សិក្សា​នៅ​ប្រទេស​រ៉ូ​ម៉ា​នី សម្រាប់​ឆ្នាំ​សិក្សា​២០២០-២០២១​។​



​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​អប់រំ ក្រសួងការបរទេស​រ៉ូ​ម៉ា​នី នឹង​ផ្ដល់​អាហារូបករណ៍​ជូន​ដល់​និស្សិត​កម្ពុជា​សម្រាប់​សិក្សា​ថ្នាក់​បរិញ្ញាបត្រ អនុបណ្ឌិត និង​ថ្នាក់បណ្ឌិត ដើម្បី​ទៅ​សិក្សា​នៅ​ប្រទេស​រ៉ូ​ម៉ា​នី សម្រាប់​ឆ្នាំ​សិក្សា​២០២០-២០២១​។​
 
​សម្រាប់​បេក្ខជន​ដែលមាន​ចំណាប់អារម្មណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រ៉ូ​ម៉ា​នី អាច​ស្នើរ​សុំ​ពាក្យ​អាហារូបករណ៍ ឲ្យ​បាន​មុន​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២០ និង​សម្រាប់​ព័ត៌មាន​បន្ថែម​អាច​ចូលទៅ​កាន់ http://www.mae.ro/node/10251 ។ សូមបញ្ជាក់ថា ពាក្យ​ដែល​បេ​ក្ខ​បាន​បំពេញ​រួច ត្រូវ​បញ្ជូនទៅ​ស្ថានទូត​រ៉ូ​ម៉ា​នី​ប្រចាំ​ទីក្រុង​ហាណូយ​។​
 

Tag:
 អាហារូបករណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com