ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ធ្លាប់​ញុាំ​សារាយសមុទ្រ​អត់​? ទាំងនេះ​ជា​អត្ថប្រយោជន៍​អស្ចារ្យ​របស់​វា​ចំពោះ​សុខភាព​
22, Feb 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​សារាយសមុទ្រ​មិន​ត្រឹម​តែមាន​រសជាតិ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​ដែល​ល្អ​ចំពោះ​សុខភាព​រាងកាយ​ផងដែរ​។  បន្លែ​សមុទ្រ​នេះ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ iodine ជាតិ​ដែក ម៉ាញ៉េ​ស្យូ​ម កាល់ស្យូម វីតាមីន A វីតាមីន C និង​វីតាមីន B​។ សារាយសមុទ្រ​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​និង​ប្រូតេអ៊ីន​ផងដែរ​។


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី មូលហេតុ​ដែល​អ្នក​គួរ​រួមបញ្ចូល​សារាយសមុទ្រ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ៖
 
១. ពង្រឹង​សុខភាព​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​
 
​សារាយសមុទ្រ​ជា​ជម្រើស​នៃ​អាហារ​ដ៏​ល្អ​បំផុត​មួយ​ដែល​អ្នកជំងឺ​ខ្សោយ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​មិនគួរ​មើលរំលង​។ សារាយសមុទ្រ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​អ៊ីយ៉ូដ កាល់ស្យូម ជាតិ​សរសៃ វីតាមីន A វីតាមីន B វីតាមីន C វីតាមីន K និង​វីតាមីន E ដែល​ចាំបាច់​សម្រាប់​មុខងារ​នៃ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​។​
 
២. ទប់ស្កាត់​ជំងឺ​ពុក​ឆ្អឹង​
 
​សារាយសមុទ្រ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​កាល់ស្យូម​ដែលជា​ជាតិ​រ៉ែ​ចាំបាច់​បំផុត​មួយ​សម្រាប់​រក្សា​សុខភាព​ឆ្អឹង​រឹងមាំ​។ កាល់ស្យូម​ក៏​ល្អ​សម្រាប់​សុខភាព​ធ​ញ​មេញ បេះដូង និង​សាច់ដុំ​ផងដែរ​។​
 
៣. កម្ចាត់​សារធាតុពុល​ពី​ក្នុង​ឈាម​
 
​នេះ​ក៏​ព្រោះតែ​សារាយសមុទ្រ​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​សារធាតុ​ក្លរ៉ូភីល​ដែលមាន​សមត្ថភាព​កម្ចាត់​ជាតិពុល​ក្នុង​ឈាម​។​

៤. ជួយ​ឱ្យ​ស្រក​ទម្ងន់​
 
​មិនចាំបាច់​ត្រូវតែ​លេបថ្នាំ​សម្រក​ទម្ងន់​ឡើយ អ្វីដែល​អ្នក​ត្រូវធ្វើ​រួមបញ្ចូល​សារាយសមុទ្រ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។ នេះ​ក៏​ព្រោះតែ​សារាយសមុទ្រ​ជួយ​ព​ន្លឿ​ន​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​។ បរិមាណ​នៃ​ជាតិ​សរសៃ​ក្នុង​សារាយសមុទ្រ​ក៏​ជួយ​ឱ្យ​ឆាប់​ឆ្អែត​និង​ឆ្អែត​បានយូរ​ផងដែរ​។​
 
៥. ពន្យឺត​ដំណើរការ​នៃ​ភាព​ចាស់​នៃ​វ័យ​

​នេះ​ក៏​ព្រោះតែ​សារាយសមុទ្រ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ការពារ​កោសិកា​ស្បែក​មិនឱ្យ​ទទួលរង​ការបំផ្លាញ​ពី​សំណាក់​រ៉ាឌីកាល់​សេរី​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com