កីឡាអន្តរជាតិ
អន្តរជាតិ
Europa League៖ Arsenal, Wolves ឈ្នះ ឯ Man Utd បាន​ត្រឹម​ស្មើ​ជើង​ទី​១
21, Feb 2020 , 11:05 am        
រូបភាព
​ក្រុម​មកពី​អង់គ្លេស Arsenal និង Wolverhampton Wanderers សុទ្ធតែ​ទទួលបាន​ជ័យជម្នះ​រៀងខ្លួន​ក្នុងជំនួប​ជើង​ទី​១ វគ្គ​៣២​ក្រុម​ចុងក្រោយ នៃ​ពានរង្វាន់ UEFA Europa League ស្របពេល Manchester United បាន​ត្រឹម​ស្មើ​ប៉ុណ្ណោះ​។ Arsenal បាន​យកឈ្នះ Olympiacos ១-០, Wolves ឈ្នះ Espanyol ៤-០ រីឯ Man Utd ស្មើ Club Brugge ១-១​។​


 
​ខ្សែប្រយុទ្ធ Alexandre Lacazette ជា​អ្នក​ស៊ុត​បញ្ចូល​ទី​នៅ​នាទី​៨១ ដើម្បី​ជួយ​ក្រុម​រហស្សនាម​កាំភ្លើង​ធំ​រកបាន​ជ័យជម្នះ​នៅ​ជើង​ទី​១ ក្រៅ​ដី​នេះ​នា​កីឡដ្ឋាន Karaiskaki នៅ​រាត្រី​ថ្ងៃទី​២០ កុម្ភៈ​។ មួយ​គ្រាប់​នេះ នឹងធ្វើ​ឲ្យ​ក្រុម​ដែលមាន​អ្នកចាត់ការ​ទូទៅ​លោក Mikel Arteta មានប្រៀប​សម្រាប់​ជំនួប​ជើង​ទី​២​ដែល​ត្រូវធ្វើ​នៅ​ទឹកដី​ខ្លួន​។​
 
Diogo Jota បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ Wolves បន្ទាប់ពី​រូបគេ​រកបាន​ដល់​ទៅ​៣​គ្រាប់ (hat-trick) ក្នុងជំនួប​ជើង​ទី​១ ដែល​ក្រុម​រហស្សនាម​ឆ្កែព្រៃ​យកឈ្នះ Espanyol ដល់​ទៅ ៤-០​។ ក្រៅពី Jota ខ្សែបម្រើ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​ម្នាក់ទៀត Ruben Neves ក៏​រកបាន​មួយ​គ្រាប់​ដែរ​។​
 
​ដោយឡែក​ក្រុម​ពី​ក្របខណ្ឌ​លី​គ​កំពូល​អង់គ្លេស​មួយទៀត Man Utd មិនបាន​បង្ហាញ​អ្វី​ជា​ដុំ​កំ​ផួន​នោះទេ​នា​ការប្រកួត​ជើង​ទី​១ នៅក្រៅ​ដី​នេះ​។ បិសាច​ក្រហម​ទទួលបាន​លទ្ធផល​ស្មើគ្នា​ជាមួយ​ក្រុម​មកពី​បែលហ្ស៊ិក Club Brugge ១-១ ប៉ុណ្ណោះ នា​កីឡដ្ឋាន Jan Breydel យប់មិញ​។ 
 
​មួយ​គ្រាប់​របស់ Man Utd ធ្វើបាន​ដោយ​ខ្សែប្រយុទ្ធ Anthony Martial ដែលជា​គ្រាប់​បាល់​តាម​ស្មើ ក្រោយ​ការនាំ​មុខ​របស់ Club Brugge ដែល​សម្រេច​ទី​បាន​ដោយ​ខ្សែប្រយុទ្ធ Emmanuel Dennis​។ យ៉ាងណាក៏ដោយ ក្រុម​របស់លោក Ole Gunnar Solskjaer នៅតែ​ជា​ក្រុម​មានប្រៀប ដ្បិត​ជើង​ទី​២​ត្រូវ​ត្រឡប់​ទៅ Old Trafford វិញ​។​
 
​លទ្ធផល​គូ​ដទៃទៀត​សម្រាប់​ការប្រកួត​ក្របខណ្ឌ​លំដាប់​ទី​២​អឺរ៉ុប Europa League វគ្គ​៣២​ក្រុម​ជើង​ទី​១ មាន​ដូចខាងក្រោម​៖





Tag:
 Europa League
  Manchester United
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com