ជាតិ
អគ្គស្នងការរង៤រូប ត្រូវបានដាក់ឲ្យចូលនិវត្តន៍ ពីឆ្វេងទៅស្តាំ៖ លោក ថោង លីម លោក ដាំ វុទ្ធី លោក ទូច ណារ៉ុថ និង លោក សេក ភីមី (រូបពីអគ្គស្នងការដ្ឋាននគរបាលជាតិ)
× ភ្នំពេញ៖ តាមសំណើនាយករដ្ឋមន្ត្រី ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នា២០២០ ត្រាស់បង្គាប់ដាក់អគ្គស្នងការរង៤រូប ឲ្យចូលនិវត្តន៍។
អគ្គស្នងការទាំង៤រូបនោះ គឺ លោក ថោង លីម លោក ដាំ វុទ្ធី លោក ទូច ណារ៉ុថ និង លោក សេក ភូមី។ ព្រះរាជក្រឹត្យដដែល ក៏បានដាក់លោក ម៉ៅ តារា ស្នងការនគរបាលខេត្តស្ទឹងត្រែង ឲ្យចូលនិវត្តន៍ផងដែរ។ បន្ទាប់មក រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានតែងតាំងលោក អូន ស៊ីវុត្ថា ជាស្នងការខេត្តស្ទឹងត្រែង។
ទន្ទឹមនេះ អគ្គស្នងការរង៣រូបថ្មី ត្រូវបានតែងតាំងឡើង តាមរយៈអនុក្រឹត្យរបស់នាយករដ្ឋមន្ត្រី កាលពីថ្ងៃ១៤ ខែកុម្ភៈ ឆ្នាំ២០២០។ អគ្គស្នងការរងថ្មីទាំង៣រូបនោះ គឺ ឧត្តមសេនីយ៍ឯក មួង សុធា ឧត្តមសេនីយ៍ឯក អ៊ី សុខឃី និង ឧត្តមសេនីយ៍ឯក ឡោ សុឡេង។
បច្ចុប្បន្ន អគ្គស្នងការដ្ឋាននគរបាលជាតិ មានអគ្គស្នងការរងសរុប១៩រូប ដោយមានលោក នេត សាវឿន ជាអគ្គស្នងការ៕
Tag:
អគ្គស្នងការរងចូលនិវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com