ជាតិ
រថយន្ត
សង្គមជាតិ
​លោក ស៊ុន ចាន់ថុល នឹង​ប្តូរ​ប្រធាន​-​អនុប្រធាន​ស្ថានីយ​ថ្លឹង​រថយន្ត​ទាំង​២៨​កន្លែង ចេញ​ទាំងអស់​
21, Feb 2020 , 3:47 pm        
រូបភាព
លោក ស៊ុន ចាន់ថុល ធ្វើជាវាគ្មិនក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងសាធារណការ» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០
លោក ស៊ុន ចាន់ថុល ធ្វើជាវាគ្មិនក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងសាធារណការ» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០
ភ្នំពេញ​៖  ប្រធាន និង​អនុប្រធាន នៃ​ស្ថាន​នី​យ​ថ្លឹង​រថយន្ត​ទាំង​២៨​កន្លែង​នៅ​ទូទាំងប្រទេស​កម្ពុជា នឹង​ប្តួ​រ​ចេញ​ទាំងអស់​។ នេះ​ជាការ​លើកឡើង​របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដោយ​លោក​បានបញ្ជាក់​មូលហេតុ​ថា ការប្តូរ​ប្រធាន និង​អនុប្រធាន​ទាំងនោះ ដោយសារ​ពួកគេ មិន​បំពេញការងារ​ត្រឹមត្រូវ​។

 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ដ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​» ដែល​រៀបចំឡើង​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ លោក​រដ្ឋមន្ត្រី សង្កត់ធ្ងន់ថា​៖«​កន្លែង​ស្ថានីយ​ថ្លឺ​ង​រថយន្ត​យើង​មាន​២៧​កន្លែង បន្តិចទៀត​មាន​១​ទៀត​ឡើង​២៨​កន្លែង​។ ទាំង​២៨​កន្លែង​នេះ យើង​នឹង​ប្តូរ​ទាំងអស់ ទាំង​ប្រធាន​និង​អនុប្រធាន​ស្ថានីយ​ទាំងអស់ ដូរ​ចេញ​ទាំងអស់​»​។ 

សំឡេងលោក  ស៊ុន ចាន់ថុល


 
​រដ្ឋមន្ត្រី​រូបនេះ អះអាងថា លោក​បានឃើញ​ផ្ទាល់​នឹង​ភ្នែក ដែលមាន​មន្ត្រី​ធ្វើ​ការងារ​ក្នុង​ស្ថានីយ​ថ្លឹង​រថយន្ត​មួយចំនួន បណ្តោយឱ្យ​រថយន្ត​ដឹកទំនិញ​មិន​ចូលក្នុង​កន្លែង​ថ្លឹង​រថយន្ត និង​កន្លែង​មួយចំនួនទៀត​ទទួល​សំណូក​ពី​អ្នកបើក​ថយ​ន្ត​ដោយ​ជំនួស​ឱ្យ​ការ​ថ្លឹង​រថយន្ត​នោះ​។ 
 
​បើតាម​រដ្ឋមន្ត្រីក្រសួង​សាធារណការ ការប្តូរ​ប្រធាន និង​អនុប្រធាន នៃ​ស្ថាន​នី​យ​ថ្លឹង​រថយន្ត​ទាំងអស់នោះ គឺ​ដើម្បី​រៀបចំ​ក្បាលម៉ាស៊ីន​ថ្មី​ក្នុង​ដំណើរការ​ត្រួតពិនិត្យ​លើ​ការដឹក​ទំនិញ​លើស​កំណត់ ដែល​បាន​ចែក​ក្នុង​អនុ​ក្រឹ​ត​លេខ​១៤១៕ 

Tag:
 រថយន្ត​
  ជញ្ជីង​
© រក្សាសិទ្ធិដោយ thmeythmey.com