ពីនេះ ពីនោះ
«សម្លឹង,សម្លក់ និងក្រឡេក»មានន័យខុសគ្នាដូចម្តេច?
× វចនានុក្រមខ្មែរសម្តេចជួន ណាត បានពន្យល់ពាក្យ«សម្លឹង» មានន័យខុសពី សម្លក់ និងក្រឡេក»។ «សម្លឹង»មានន័យថា មើលស្លឹង, មើលដោយធ្វើភ្នែកស្លឹងឆ្ពោះត្រង់មិនងាក។ ឧទាហរណ៍៖ ងើយសម្លឹងមើលផ្កាយ, សម្លឹងមុខ បើកភ្នែកធំមើលចំមុខអ្នកដទៃ។
«សម្លក់»មានន័យថា បើកភ្នែកធំសម្លឹងត្រង់ទៅរកដោយធ្វើមុខមាំ ឬធ្វើមុខស្មើ( ហាក់ដូចជាស្លក់ )។ ឧទាហរណ៍៖សម្លក់ឲ្យសញ្ញាថាឲ្យឈប់កុំនិយាយ ។ សម្លក់ផ្លៀកៗ សម្លក់ម្ដងៗធ្វើមុខស្មើ ដោយមានសេចក្ដីត្រូវការចង់បាន, ចង់បរិភោគ ឬដោយស្រឡាញ់, ដោយនឹកស្ដាយ។
ចំណែកពាក្យ «ក្រឡេក»មានន័យថា មើលចំហៀងភ្នែកដោយរហ័ស គឺមើលភ្លាម ងាកមកវិញភ្លាម។ ចាក់ក្រឡេក គឺយកដៃទៅចាក់ ឬចុចត្រង់កន្លែងដែលរសើបឲ្យភ្ញាក់, តែកាលណាភ្ញាក់ តោងងាកយ៉ាងរហ័ស។
© រក្សាសិទ្ធិដោយ thmeythmey.com