អន្តរជាតិ
COVID-19៖ អ៊ីរ៉ង់​ឡើងដល់​១៨​ករណី ដែល​ក្នុងនោះ​មាន​ស្លាប់​៤​នាក់​
21, Feb 2020 , 10:32 pm        
រូបភាព
ដោយ: រួបរួម
​អ៊ីរ៉ង់​បាន​រកឃើញ​ករណី​អ្នក​ឆ្លង​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី COVID-19 ចំនួន​១៣​ករណី​ទៀត​នា​ថ្ងៃទី​២១ ខែកុម្ភៈ ដែល​ក្នុងនោះ​មាន​៧​ករណី​ពី​ក្រុង Qom ៤​ករណី​ពី​ក្រុង​តេ​ហេ​រ៉ង់ និង​២​ករណី​ពី​ខេត្ត Gilan​។ យោងតាម​ការផ្សាយ​រប​ស់​រ៉​យ​ទ័​រ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​អ៊ីរ៉ង់ លោក Kianush Jahanpur បាន​អះអាងថា ក្នុងចំណោម​នោះ មាន​អ្នកស្លាប់​២​ករណី​។​



​ការស្លាប់​ទាំងពីរ​ករណីនេះ នាំ​ឲ្យ​ចំនួន​អ្នកស្លាប់​នៅ​អ៊ីរ៉ង់​ឡើងដល់​៤​នាក់ ក្នុងចំណោម​អ្នកជំងឺ​សរុប​១៨​នាក់​។ កាលពី​ថ្ងៃទី​១៩ អ៊ីរ៉ង់​បាន​រកឃើញ​២​ករណី​ដំបូង​នៅ​ក្រុង Qom ដែល​ក្រោយមក ក្រសួងសុខាភិបាល​បានប្រកាស​ពី​ការស្លាប់​អ្នក​ទាំងពីរ​នោះ​។​

​ឈានដល់​ថ្ងៃទី​២០ ខែកុម្ភៈ ៣​ករណី​បន្ថែមទៀត​ត្រូវបាន​រកឃើញ ដែល​ក្នុងនោះ​មាន​២​ករណី​នៅ Qom និង​១​ករណី​នៅ Arak៕



Tag:
 COVID19
© រក្សាសិទ្ធិដោយ thmeythmey.com