អន្តរជាតិ
ជនជាតិអ៊ីតាលីស្លាប់ដោយសារ COVID-19 ខណៈអ្នកជំងឺសរុបក្នុងប្រទេសកើនដល់២១នាក់ លោក Adriano Trevisan ជនជាតិអ៊ីតាលីវ័យ៧៨ឆ្នាំ ដែលបានស្លាប់ដោយសារ COVID-19។ រូបថត ilmessaggero
× បុរសវ័យ៧៨ឆ្នាំម្នាក់ ក្លាយជាអ្នកមនុស្សដំបូងនៅអ៊ីតាលី ដែលបានទទួលមរណភាព ដោយសារជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី (COVID-19) កាលពីថ្ងៃសុក្រ។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋអ៊ីតាលី RAI។
បុរសដែលមានឈ្មោះថា Adriano Trevisan បានទទួលមរណភាពនៅមន្ទីរពេទ្យ Schiavonia ក្រុង Padua តំបន់ Veneto។ លោកជាអតីតម្ចាស់ហាងសំណង់តូចមួយ ដោយមានកូន៣នាក់ ក្នុងនោះ មានកូនម្នាក់ធ្លាប់ធ្វើជាមេឃុំ Vo នៅក្រុង Padua ផងដែរ។
លោកបានចាប់ផ្តើមឈឺអស់រយៈពេល១០ថ្ងៃមកហើយ មុនពេលទទួលមរណភាព។ បច្ចុប្បន្ន អ៊ីតាលីឡើងដល់២១ករណីហើយ ដោយក្នុងនោះ ស្លាប់១ករណី រីឯ៦ករណីទៀតត្រូវបានរាយការណ៍ថា ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕
© រក្សាសិទ្ធិដោយ thmeythmey.com