ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ដំបូន្មាន​គ្រូពេទ្យ មុននឹង​អ្នក​សម្រក​ទម្ងន់​
23, Feb 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​សព្វថ្ងៃនេះ មាន​ផលិតផល ក៏ដូចជា​ការផ្សព្វផ្សាយ​ជាច្រើន អំពី​វិធីសាស្ត្រ​នានា ក្នុងការ​សម្រក​ទម្ងន់​។ យ៉ាងណាមិញ អ្នក​គួរ​មានការ​ប្រុងប្រយ័ត្ន និង​សិក្សា​ឲ្យ​បានច្បាស់លាស់ មុននឹង​ទៅរក​សេវាកម្ម​ទាំងនោះ​។​

 
​ខាងក្រោម​នេះ គឺជា​ដំបូន្មាន​មួយចំនួន ដែល​គ្រូពេទ្យ​បាន​ណែនាំ មុននឹង​អ្នក​សម្រក​ទម្ងន់ ៖
 
១. កុំ​តម​អាហារ​ទាំងបី​ពេល​ឲ្យ​សោះ មានន័យថា អ្នក​ត្រូវតែ​ញ៉ាំ​អាហារ​ឲ្យ​បាន​គ្រប់គ្រាន់ និង​ទៀងពេល​
 
២. កុំ​ប្រើប្រាស់​ថ្នាំ​សម្រក​ទម្ងន់ ដោយ​មិនបាន​ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​
 
៣. មុននឹង​ប្រើប្រាស់​ថ្នាំ ឬ​អាហារ​បំប៉ន ត្រូវ​សិក្សា​ពី​ផលិតផល​ទាំងនោះ​ឲ្យ​បានច្បាស់លាស់​
 
៤. កុំ​ហាត់ប្រាណ​លើស​កំណត់​
 
៥. ញ៉ាំ​អាហារ​មាន​សុខ​ភាពល្អ ហើយ​កាត់បន្ថយ​អាហារ​ញ៉ាំ​លេង ឬ​អាហារ​ឆ្អិន​ស្រាប់​
 
៦. ប្រុងប្រយ័ត្ន ចំពោះ​របប​អាហារ សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com