ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សញ្ញា​ព្រមាន​ដែល​បញ្ជាក់ថា អ្នក​កំពុង​ខ្វះ​វីតាមីន C ហើយ​
22, Feb 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​កង្វះ​វីតាមីន C អាច​បណ្តាល​ឲ្យ​អស់កម្លាំង ស្លេកស្លាំង ងាយ​រលាក​ច្រមុះ និង​ហូរឈាម​តាម​អញ្ចាញធ្មេញ​។ អ្នក​ក៏​អាច​កត់សម្គាល់ឃើញ​ការឆ្លង​មេរោគ​ញឹកញាប់ ការ​ជា​ពីរ​បួស​យឺតយ៉ាវ និង​ការ​រលាក ហើយ​ឈឺសន្លាក់​។ កង្វះ​វីតាមីន C ក៏​អាច​ទទួលខុសត្រូវ​ចំពោះ​បញ្ហា​សក់​ស្ងួត និង​ចុងបញ្ចប់​គឺ​ការ​ស្រក​ទម្ងន់ ហើយ​ស្បែក​ស្ងួត​។

 
​វីតាមីន C គឺជា​វីតាមីន​អង់​ទី​អុកស៊ីដ​ង់​មួយ​ក្នុងចំនោម​វីតាមីន​ទាំងនេះ ដែល​តែងតែ​ត្រូវបាន​គេ​យកចិត្តទុកដាក់​។ មិនគួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ​ដែលថា សារធាតុចិញ្ចឹម​មួយ​នេះ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​រីកលូតលាស់​ធ​ម្ម​តា ក៏ដូចជា​ការជួសជុល​ជាលិកា​នៅក្នុង​ខ្លួន​របស់​អ្នក​។​
 
​អ្នកត្រូវការ​វីតាមីន C សម្រាប់​បង្កើត​កូ​ឡា​ជែ​ន និង​អាស៊ីត​អា​មី​ណូ​នៅក្នុង​ខ្លួន​របស់​អ្នក​។ វា​ជួយ​កសាង​ជាលិកា​នៅលើ​ស្បែក សរសៃពួរ សាច់ដុំ ឆ្អឹងខ្ចី និង​សរសៃឈាម​។ វីតាមីន C ក៏​ជួយ​រក្សា​ឆ្អឹង និង​ធ្មេញ​របស់​អ្នក​ឲ្យ​មាន​សុខ​ភាពល្អ និង​ជំរុញ​ការព្យាបាល​មុខរបួស និង​ការ​ស្រូបយក​ជាតិ​ដែក​។​
 
​ចូរ​ក្រឡេកមើល​សញ្ញា​ព្រមាន​ដែល​បញ្ជាក់ថា អ្នក​កំពុង​ខ្វះ​វីតាមីន C ហើយ ៖
 
១. អស់កម្លាំង​
២. ងាយ​រលាក និង​បង្ក​រោគ​ក្នុង​រាងកាយ​
៣. ការ​ហូរឈាម​ច្រមុះ​
៤. ហូរឈាម​ក្រពះ ឬ​អញ្ចាញធ្មេញ​
៥. ខ្វះ​ឈាម​
៦. ងាយ​នឹង​ទទួល​ការឆ្លង​ជំងឺ​
៧. ការ​ជាសះស្បើយ​មុខរបួស​យឺត​
៨. សក់​ស្ងួត និង​បែក​ចុង​
៩. ការ​ស្រក​ទម្ងន់​
១០. ស្បែក​ស្ងួត ហើយ​រដិបរដុប​
១១. ឈឺ និង​ហើម​នៅក្នុង​សន្លាក់​របស់​អ្នក​
១២. ខ្សោយ និង​ឈឺធ្មេញ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com