អត្ថបទពាណិជ្ជកម្ម
លោកគ្រូ លី ហាវ៖ បញ្ហាជាឱកាស បើដោះស្រាយបានកាន់តែច្រើន អ្នកនឹងកាន់តែជោគជ័យ
× វិទ្យាស្ថានវ៉ាន់ដាគណនេយ្យ សហការជាមួយក្រុមហ៊ុនខេមបូឌាន ថាឡិន អេជេនស៊ី បានរៀបចំសិក្ខាសាលាស្តីពី «បញ្ហាជាឱកាស» កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ។ សិក្ខាសាលានេះ មានការចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា និងលោកគ្រូ លី ហាវ ស្ថាបនិកក្រុមហ៊ុន ខេមបូឌាន ថាឡិន អេជេនស៊ី រួមទាំង សិស្ស-និស្សិត លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកមកពីស្ថាប័ននានា។
នាឱកាសដ៏វិសេសវិសាលនោះ ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ស្ថាបនិកវិទ្យាស្ថានវ៉ាន់ដាគណនេយ្យបានមានប្រសាសន៍សំណេះសំណាលជាមួយសិស្សនិស្សិត និងប្រកាសបើកកម្មវិធីសិក្ខាសាលា។ លោក ក៏បានដាស់តឿន និងចែករំលែកបទពិសោធន៍នៃភាពជោគជ័យ និងយុទ្ធសាស្ត្រដើម្បីទទួលបានជោគជ័យក្នុងជីវិត។
ជាមួយគ្នានេះលោកគ្រូ លី ហាវ ស្ថាបនិកក្រុមហ៊ុន ខេមបូឌាន ថាឡិន អេជេនស៊ីបានមានប្រសាសន៍ថា៖«បញ្ហាជាឱកាស ពីព្រោះមនុស្សម្នាក់ៗតែងតែមានបញ្ហា តែបើយើងចេះប្រើបញ្ហាឲ្យទៅជាឱកាសវិញ អ្នកនឹងទទួលបានជោគជ័យ បើចង់ជោគជ័យត្រូវមានយុទ្ធសាស្ត្រ និងផែនការច្បាស់លាស់។ អ្វីៗក៏ដោយគឺជាបញ្ហា ហើយបញ្ហាគឺជាប្រស្នាដែលគេដាក់មកដើម្បីពិសោធន៍យើង ហើយអ្នកណាដោះស្រាយបញ្ហាបានកាន់តែច្រើនអ្នកនឹងបានតំណែងកាន់តែខ្ពស់ អ្នកណាដោះស្រាយបញ្ហាទាបបានតំណែងទាប»។
បន្ថែមលើនេះ លោកគ្រូ លី ហាវ បានលើកទឹកចិត្ត និងជំរុញឲ្យសិស្សនិស្សិត និងបុគ្គលិកស្ថាប័ននានា ដែលបានចូលរួមក្នុងឱកាសនោះ កុំឲ្យចុះចាញ់បញ្ហានានា ព្រោះបញ្ហាជាឱកាស។ ហើយលោកបានបញ្ចាក់ទៀតថា បើមានបញ្ហាផ្សេងៗដែលកំពុងប្រឈម អាចទៅជួប ក្រុមហ៊ុនខេមបូឌាន ថាឡិន អេជេនស៊ី នឹងផ្ដល់នូវបទពិសោធន៍ជាច្រើន និងឱកាសការងារជាច្រើនថែមទៀតផង។
គួរបញ្ចាក់ផងដែរថា ក្រុមហ៊ុន ខេមបូឌាន ថាឡិន អេជេនស៊ី គឹផ្ដល់ជូនការបណ្ដុះបណ្ដាល ឱកាសការងារ និងផ្តត់ផ្គង់ធនធានមនុស្សឲ្យរីកចម្រើនកាន់តែឆាប់រហ័ស៕
ទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម៖ 077/016 991 993
(អត្ថបទពាណិជ្ជកម្ម)
Tag:
លី ហាវ
ហេង វ៉ាន់ដា
វិទ្យាស្ថានវ៉ាន់ដាគណនេយ្យ
© រក្សាសិទ្ធិដោយ thmeythmey.com