ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​ឲ្យ​សន្លាក់​កាន់តែ​មាន​សុខភាព​ល្អ គួរតែ​ព្យាយាម​ធ្វើ​រឿង​ទាំងនេះ​
24, Feb 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​បើសិនជា​អ្នកមាន​ជំងឺ​រលាក​សន្លាក់ និង​ចង់​កាត់បន្ថយ​ការឈឺ​សន្លាក់ មាន​វិធី​ច្រើនណាស់​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​ថែរក្សា​សន្លាក់​ឲ្យ​កាន់​តែមាន​សុខភាព​ល្អ​ជាង​មុន​។ ដើម្បី​សន្លាក់​កាន់​តែមាន​សុខភាព​ល្អ គួរតែ​ព្យាយាម​ធ្វើ​ដូចខាងក្រោម​នេះ​៖

 
​ចូរ​ធ្វើ​លំ​ហាត់ប្រាណ​កម្រិត​មធ្យម​ទៅ​ខ្លាំងក្លា​យ៉ាងហោចណាស់ ៣០​នាទី រយៈពេល ៥​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​។ រឿងនេះ​អាចជួយ​បន្ថយ​ការឈឺចាប់ ពង្រឹង​ដល់​ការធ្វើ​ចលនា និង​ពន្យា​ពិការភាព​ផង​
  • ​សម្រក​ទម្ងន់​បើសិនជា​អ្នក​ធាត់​
  • ​ចូរ​ទៅ​ជួប​ពេទ្យ​បើសិនជា​អ្នកមាន​អាកា​រៈ​ភ្លាមៗ​នៃ​ការ​រលាក​សន្លាក់​ដូចជា ឈឺសន្លាក់ ។​
  • ​ចូរ​កំណត់​រោគវិនិច្ឆ័យ និង​ព្យាបាល​ឲ្យ​បាន​ទាន់ពេលវេលា ព្រោះ​វា​អាចជួយ​បង្ការ​ការខូចខាត​រយៈ​ពេល​វែង​បាន​
  • ​ចូរ​ការពារ​សន្លាក់​ពី​ការ​មាន​របួស ជាពិសេស​បើសិនជា​អ្នកលេង​កីឡា ធ្វើការ ឬ​សកម្មភាព​ផ្សេងៗ​ដែល​ត្រូវ​ការធ្វើ​ចលនា​ដដែលៗ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com