អត្ថបទពាណិជ្ជកម្ម
The Desk Coworking Space បើកសម្ពោធ​សាខា​ទី​២​ជា​ផ្លូវការ​
23, Feb 2020 , 2:48 pm        
រូបភាព
ដោយ: ថ្មីៗ
The Desk Coworking Space ជា​ការិយាល័យ​ធ្វើការ​រួម​ដែល​បាន​បង្កើត​ក្នុង​ឆ្នាំ​២០១៧ សម្រាប់​ម្ចាស់​អាជីវកម្ម​ខ្នាតតូច​និង​ធ​ម្យ​ម សហគ្រិន និង​អ្នកធ្វើការ​ឯករាជ្យ​ផ្សេងៗ ដែលមាន​តម្រូវ​ការជួល​ការិយាល័យ​ធ្វើការ​។​
 
​បន្ទាប់ពី​ចាប់ផ្តើម​ប្រតិបត្តិការ​ក្នុង​ទីផ្សារ​ចាប់ពី​ឆ្នាំ​២០១៧​មក The Desk ទទួលបាន​អតិថិជន​ជា​បន្តបន្ទាប់ ដែល​អាច​ពង្រីក​ទំហំ​កន្លែងធ្វើការ​ត្រឹមតែ​៦​ការិយាល័យ រហូតដល់​២០​ការិយាល័យ និង​កន្លែងធ្វើកា​បើកចំហ (Open Space) ជាច្រើន​កន្លែង​។ 
 
​ដោយ​សម្លឹង​មើលឃើញ​ឱកាស​លើ​ទីផ្សារ ការរីកចម្រើន និង​ពង្រីក​អាជីវកម្ម​របស់​សមាជិក​ក្នុង​សាខា​ទី​១ The Desk ក៏​សម្រេចចិត្ត​ពង្រីក​សាខា​ទី​២​របស់ខ្លួន ដែលមាន​ទំហំ​ជាង​១៥០០​ម៉ែត្រការ៉េ ក្នុងនោះ​រួមមាន​ទាំង កន្លែងធ្វើកា​បើកចំហ (Open Space) ការិយាល័យ (Private Offices) កន្លែង​សម្រាក បន្ទប់​និង​សាលប្រជុំ​សម្រាប់​មនុស្ស​ចាប់ពី​១០​នាក់ ដល់ ១២០​នាក់ ជាមួយនឹង​ហាង​កាហ្វេ​នៅ​កន្លែង​ស្រាប់ ដែល​ផ្តល់​ភាពងាយស្រួល​ដល់​សមាជិក​ទាំងឡាយ​ដែល​ធ្វើការ​នៅ​ទី​ក្នុងនោះ​។ 


 
​អ្វី​ដែលជា​ចំណុច​ពិសេស​នោះ​គឺ​ម្ចាស់​អាជីវកម្ម​មិនចាំបាច់​ចំណាយធនធាន​ក្នុង​ការរៀបចំ​ការិយាល័យ ទិញ​សម្ភារៈ បង់ថ្លៃ​ទឹក​ភ្លើង និង​អ៊ី​ន​ធើ​ណេ​ត​នោះទេ គ្រាន់តែ​យក​កុំព្យូទ័រ​មក​ធ្វើការ ជាការ​ស្រេច​។​
 
​លើ​លពី​ការិយាល័យ​ធ្វើការ​រួម​ដែលមាន​តម្លៃ​សមរម្យ The Desk បានផ្តល់​នូវ​កម្មវិធី​បណ្តុះបណ្តាល ដើម្បី​អភិវឌ្ឍន៍​ចំនេះដឹង​ផ្នែក​អាជីវកម្ម ភ្ជាប់​បណ្តាញ​ទំនាក់ទំនង​ជាមួយ​ម្ចាស់​អាជីវកម្ម​ផ្សេងៗ និង​កម្មវិធី​ប្រឹក្សា​យោបល់​ផ្នែក​អាជីវកម្ម​ជាមួយ​អ្នកជំនាញ​។ 
 
The Desk បាន​បើក​ដំណើរការ​សាខា​ទី​២ នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ ក្នុង​ខណ្ឌដូនពេញ នៅ​ថ្ងែ​ទី ២២ ខែកុម្ភៈ ឆ្នាំ​២០២០ ដោយមាន​វត្តមាន​រប​ស់​ម្ចាស់​អាជីវកម្ម ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ ចំនួន​ប្រហែលជា ៣០០​នាក់​។​
 
​លោក​គឹម ន​រិ​ទ្ធិ ដែលជា​សហ​ស្ថាបនិក​បានបញ្ជាក់​ថា លោក​រំពឹងថា The Desk នឹង​អាច​ពង្រីក​សាខា​ខ្លួន​រហូតដល់​៥​សាខា ក្នុង​រាជធានី​ភ្នំពេញ ត្រឹម​ឆ្នាំ​២០២៣​។​
 
​អាស័យដ្ឋាន​ទី​១: #២០៦D ផ្លូវ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​
​អាស័យដ្ឋាន​ទី​២៖ អគារ​លេខ​១៨៤ ផ្លូវ​២០៨ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​
​ពត៌មាន​លម្អិត​សូម​ទំនាក់ទំនង​មកកាន់​លេខ​ទូរស័ព្ទ ០១០ ៥២០ ៥២០​។​
 











​(អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com