ជាតិ
ឥណ្ឌា រើសនិស្សិតខ្មែរទៅសិក្សាភាសាហិណ្ឌី អ្នកស្រី Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា (រូបពីស្ថានទូតឥណ្ឌា)
× ភ្នំពេញ៖ រដ្ឋាភិបាលឥណ្ឌា ជ្រើសរើសនិស្សិតកម្ពុជាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សាភាសាហិណ្ឌី នៅវិទ្យាស្ថានកណ្ដាលបណ្ដុះបណ្ដាលភាសាហិណ្ឌី Kendriya Hindi Sansthan ក្នុងទីក្រុង Agra សម្រាប់ឆ្នាំសិក្សា២០២០-២០២១។
សេចក្ដីជូនដំណឹងរបស់ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បានឲ្យដឹងថា រដ្ឋាភិបាលឥណ្ឌានឹងផ្ដល់អាហារូបករណ៍ ដល់និស្សិតកម្ពុជាដែលមានចំណាប់អារម្មណ៍សម្រាប់វគ្គសិក្សាភាសាហិណ្ឌី នៅប្រទេសឥណ្ឌា។
ក្នុងការស្នើរសុំពាក្យអាហារូបករណ៍នេះ បេក្ខជនត្រូវគោរពទៅលក្ខខណ្ឌមួយចំនួន ដូចជា ត្រូវមានសញ្ញាបត្រចាប់ពីកម្រិតទុតិយភូមិឡើងទៅ ត្រូវចេះនិយាយភាសាអង់គ្លេស ត្រូវចេះប្រើប្រាស់កុំព្យូទ័រ និង ត្រូវចេះប្រើប្រាស់ Email។
សម្រាប់បេក្ខជន ដែលមានបំណងចង់ទៅសិក្សាបន្ថែមខាងផ្នែកភាសាហិណ្ឌី អាចទៅទទួលយកពាក្យស្នើសុំអាហារូបករណ៍ពីស្ថានទូតឥណ្ឌា។ អាហារូបករណ៍នេះ ដែលស្ថិតក្នុងគម្រោងការផ្សព្វផ្សាយភាសាហិណ្ឌីនេះ ក៏នឹងផ្ដល់ជូនសំបុត្រយន្ដហោះទៅវិញទៅមក និងសំបុត្ររថភ្លើង AC៣ សម្រាប់បេក្ខជនផងដែរ។ បេក្ខជនត្រូវទៅដាក់ពាក្យឲ្យបានមុនថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ។ សម្រាប់ព័ត៌មានបន្ថែម បេក្ខជនអាចទំនាក់ទំនងតាមរយៈអ៊ីម៉ែល
[email protected]៕
Tag:
អាហារូបករណ៍
ស្ថានទូតឥណ្ឌា
ភាសាហិណ្ឌី
© រក្សាសិទ្ធិដោយ thmeythmey.com