អត្ថបទពាណិជ្ជកម្ម
ហាង​កាហ្វេ CUP’ITAL ផ្តល់ជូន​នូវ​គុណភាព​និង​រសជាតិ​ឆ្ងាញ់​ជាប់ចិត្ត បើកសម្ពោធ​ជា​ផ្លូវការ​នៅ​ភ្នំពេញ​
23, Feb 2020 , 6:28 pm        
រូបភាព
ដោយ:
នា​ព្រឹក​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ CUP'ITAL COFFEE បាន​បើក​សម្ភោ​ធ​ហាង​កាហ្វេ​របស់ខ្លួន​ជា​ផ្លូវ ការ ដែលមាន​ទីតាំងនៅ​បណ្តោយ​ផ្លូវ​២០៨ ខណ្ឌដូនពេញ ដោយមាន​វត្តមាន​ម្ចាស់​អាជីវកម្ម និង​ភ្ញឿ​វ​កិត្តិយស​ជាតិ និង​អន្តរជាតិ ចួ​ល​រួម​អបអរសាទរ​ចំនួន​ប្រមាណ​៣០០​នាក់​។ CUP'ITAL COFFEE ជា​ហាង​កាហ្វេ​មួយ​ដែល​ទើបតែនឹង​បង្កើតឡើង ដោយមាន​ទស្សនវិស័យ​ក្នុងការ​ផ្តល់​កាហ្វេ​ដែលមាន​គុណភាព​ល្អ និង​រសជាតិ​ឈ្ងុយឆ្ងាញ់​ពិសេស ជាមួយនឹង​តម្លៃ​សមរម្យ ជូន​ដល់​អតិ​ថ​ជន របស់ខ្លួន​។​

​ម្យ៉ាងវិញទៀត ចំណុច​ពិសេស​របស់​កាហ្វេ CUP'ITAL COFFEE គឺ​បរិយាកាស​ដែលមាន​សោភ័ណភាព និង​ស្ងៀមស្ងាត់ ដែល​អតិថិជន​អាច​ពិភាក្សា​អំពី​ជំនួយ ឬ​ការងារ​ផ្សេងៗ​បាន​ដោយមាន​ប្រសិទ្ធភាព​។ លើសពីនេះទៅទៀត CUP'ITAL COFFEE ថែមទាំង​មាន Internet ដែលមាន​ល្បឿន​លឿន ផ្តល់​ភាពងាយស្រួល​សម្រាប់​លោក​-​អ្នកនាង ធ្វើការ​ចល័ត និង​សិស្ស​និ​សិ​ត្ស​អាច​ស្រាវជ្រាវ​ឯកសារ​បាន​យ៉ាង​រហ័ស​ទាន់​ចិត្ត​តែម្តង​។​



​ហាង CUP'ITAL COFFEE ចាប់​បើក​ពី​ម៉ោង​៧​ព្រឹក ដល់​ម៉ោង ៩​ល្ងាច រៀងរាល់ថ្ងៃ ដែលមាន​អាស័យដ្ឋាន​នៅ​អគារ​លេខ​១៨៤ ផ្លូវ​២០៨ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ ព័ត៌មាន​លម្អិត​សូម​ទំនាក់ទំនង​មកកាន់​លេខ​ទូរស័ព្ទ ០១០ ៥២០ ៥២០ ៕















(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com