ជាតិ
កម្មករ ដែលត្រូវព្យួរការងារ នឹងទទួលបានប្រាក់ខែ៦០ភាគរយ
24, Feb 2020 , 8:57 am        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រាប់ឲ្យរោងចក្រទាំងឡាយណា ដែលត្រូវបិទទ្វារមួយរយៈដោយសារអស់វត្ថុធាតុដើមពីចិន ត្រូវបង់ប្រាក់៤០ភាគរយ នៃប្រាក់ខែគោល១៩០ដុល្លារ ជូនកម្មករ។



សម្តេចនាយករដ្ឋមន្រ្តី បន្តថា ជាមួយគ្នានេះ រដ្ឋាភិបាល នឹងជួយចេញបន្ថែម២០ភាគរយទៀត ជូនកម្មករ ដូច្នេះ ពួកគេ នឹងទទួលបានប្រាក់៦០ភាគរយ។ លើសពីនេះ មេដឹកនាំកម្ពុជា ក៏បានប្រកាសដែរ ថា រដ្ឋាភិបាល នឹងជួយរកការងារជូនកម្មករដែលបាត់បង់ការងារក្នុងកាលៈទេសៈនេះ។ 

ការប្រកាសរបស់ប្រមុខរដ្ឋាភិបាល គឺធ្វើឡើងក្នុងពិធីថ្លែងសារជូនជនរួមជាតិអំពីស្ថាការណ៍ចុងក្រោយ ដែលរៀបចំនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០៕

Tag:
 កម្មករ
© រក្សាសិទ្ធិដោយ thmeythmey.com