ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ងាយៗ​! ចង់ឱ្យ​ស្បែ​កស​ជាង​មុន​តាមបែប​ធម្មជាតិ កុំ​ភ្លេច​យក​ប្រទាល​កន្ទុយក្រពើ​មក​ធ្វើបែបនេះ​
25, Feb 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ទោះបីជា​ភាគច្រើន​នៃ​ពួកយើង​ធ្លាប់​ទទួលទាន​ទឹក​ប្រទាល​កន្ទុយក្រពើ ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​រុក្ខជាតិ​នេះ​អាច​ផ្ដល់​អត្ថប្រយោជន៍​អស្ចារ្យ​ចំពោះ​សុខភាព​ស្បែក​។ ថា​តើ​ប្រទាល​កន្ទុយក្រពើ​ល្អ​យ៉ាងណា​ខ្លះទៅ​ចំពោះ​ស្បែក​?


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​អោយដឹងពី​របៀប​ប្រើប្រាស់​ប្រទាល​កន្ទុយក្រពើ​ដើម្បី​ជួយ​ឱ្យ​ស្បែក​ស​ជាង​មុន​តាមបែប​ធម្មជាតិ ៖
 
១. ប្រទាល​កន្ទុយក្រពើ​ជាមួយ​ស្ករស​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ជែ​ល ឬ​សាច់​ប្រទាល​កន្ទុយក្រពើ​ជាមួយ​ស្ករស​រហូត​ក្លាយជា​ល្បាយ​ម៉ដ្ឋ​ខាប់ៗ រួច​បន្ថែម​ទឹកក្រូច​ឆា្ម​រ​ស្រស់ ១ ស្លាបព្រា​កាហ្វេ​ចូល​សឹម​កូរ​ឱ្យ​សព្វ​។ លាប​ម៉ាស្សា​ល្បាយ​ថ្នមៗ​លើ​តំបន់​ស្បែក​ដែល​ចង់ឱ្យ​ស​។ លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​។​
 
២. ប្រទាល​កន្ទុយក្រពើ​ជាមួយ​គ្រី​ម​ទឹកដោះគោ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ជែ​ល​ប្រទាល​កន្ទុយក្រពើ​ជាមួយ​គ្រី​ម​ទឹកដោះគោ រួច​លាប​ម៉ាស្សា​លើ​ស្បែក​សម្រាប់​រយៈពេល ១០ នាទី​ជាការ​ស្រេច​។​
 
៣. ប្រទាល​កន្ទុយក្រពើ​លាយ​ទឹកដោះគោ​និង​ទឹកឃ្មុំ​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ជែ​ល​ប្រទាល​កន្ទុយក្រពើ​ជាមួយ​ទឹកដោះគោ​និង​ទឹកឃ្មុំ​ក្នុង​បរិមាណ​ស្មើគ្នា​។ កូរ​ឱ្យ​សព្វ​មុននឹង​លាប​ល្បាយ​លើ​ស្បែក រួច​ទុកចោល​បន្តិច​សិន​សឹម​លាង​សម្អាត​ចេញ​។​
 
៤. ប្រទាល​កន្ទុយក្រពើ​និង​ល្ហុង​

​លាយ​ល្ហុង​ទុំ​ជាមួយ​ជែ​ល​ប្រទាល​កន្ទុយក្រពើ​រហូត​ក្លាយជា​ល្បាយ​ខាប់ៗ​។ លាប​លើ​ស្បែក​និង​ទុកចោល​សម្រាប់​រយៈពេល ៣០ នាទី សឹម​លាង​សម្អាត​ចេញ​។​
 
៥. ប្រទាល​កន្ទុយក្រពើ​លាយ​ក្រូចឆ្មារ​និង​ម្សៅ​រមៀត​

​លាយ​ទឹក​ក្រូចឆ្មារ​ស្រស់​ជាមួយ​ម្សៅ​រមៀត​និង​ជែ​ល​ប្រទាល​កន្ទុយក្រពើ​ឱ្យក្លាយ​ជា​ល្បាយ​ខាប់ៗ​រួច​លាប​លើ​ស្បែក​សម្រាប់​រយៈពេល​ពី ១០ ទៅ ១៥ នាទី​សិន សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​ជាការ​ស្រេច ។ អនុវត្ត​ម្ដង​ក្នុង​មួយថ្ងៃ​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ សប្តាហ៍​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com