ជាតិ
សម្តេច ហ៊ុន សែន៖ បើម៉ាឡេស៊ី អាចព្យាបាល COVID-19 ឲ្យជាត្រឹម៧២ម៉ោង ពិភពលោក គួរទៅរៀនពីម៉ាឡេស៊ី
24, Feb 2020 , 9:57 am        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ហាក់មិនជឿឡើយថា ម៉ាឡេស៊ី អាចព្យាបាលស្រ្តីជនជាតិអាមេរិកវ័យ៨៣ឆ្នាំ ដែលចេញពីកម្ពុជា ឲ្យជាសះស្បើយពីវីរុស COVID-19 ដោយប្រើពេលត្រឹមតែ៧២ម៉ោង។ សម្តេច ទំនងជាចង់បញ្ជាក់ថា តាមពិតស្រ្តីអាមេរិកនោះ មិនមានវីរុស COVID-19 ឡើយ។



មេដឹកនាំកម្ពុជា និយាយចេញពីពិធីថ្លែងសារជូនជនរួមជាតិអំពីស្ថាការណ៍ចុងក្រោយ ដែលរៀបចំនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ យ៉ាងដូច្នេះថា៖«បើមនុស្សនេះ ត្រូវបានព្យាបាលជា ពិភពលោក គួរតែត្រូវបានមករៀនពីម៉ាឡេស៊ី ព្រោះត្រឹមតែ៧២ម៉ោង ព្យាបាលជា វា ជារឿងអស្ចារ្យណាស់ ជាអភូតហេតុមួយ គួរឲ្យស្ញប់ស្ញែង ចំពោះវេជ្ជសាស្រ្តរបស់ម៉ាឡេស៊ី»។

អត្ថបទទាក់ទង


ទន្ទឹមនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានប្រាប់លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស ឲ្យអញ្ជើញឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា ទៅបំភ្លឺអំពីរឿងស្រ្តីអាមេរិកនោះ៕ 

Tag:
 ហ៊ុន សែន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com