អត្ថបទពាណិជ្ជកម្ម
ហ្វ​ត​តេ ឡាយ​ហ្វ៍ បើក​វេទិកា​ស្ដីពី​អត្ថប្រយោជន៍​របស់​និយោជិត​សម្រាប់​ដំណើរការ​អាជីវកម្ម​
24, Feb 2020 , 11:05 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កាលពី​ថ្ងៃទី ២១ កុម្ភៈ ២០២០ ក្រុមហ៊ុន​ធានារ៉ាប់រង ហ្វ​ត​តេ ឡាយ​ហ្វ៍ អឹ​សួ​រ៉ិ​នស៍ (​ខេ​ម​បូ​ឌា​) ម​.​ក ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ហ្វ​ត​តេ ដែលជា​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ​ឈានមុខ​គេ​នៅ​កម្ពុជា បាន​បើក​សិក្ខាសាលា​ស្ដីអំពី “​បច្ចុប្បន្នភាព​ស្ដីអំពី​ច្បាប់​ការងារ និង​ផលប៉ះពាល់​នៃ​ជំងឺ​ធ្ងន់ធ្ងរ និង​អត្ថប្រយោជន៍​កម្មករនិយោជិត​ក្នុង​ដំណើរការ​អាជីវកម្ម​” ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​រក្សា​ឱ្យបាន​នូវ​សុខុមាលភាព​របស់​និយោជិត​ដែលជា​ធនធាន​ដ៏​មានតម្លៃ​សម្រាប់​ក្រុមហ៊ុន​។ នៅក្នុង​វេទិកា​នេះដែរ ហ្វ​ត​តេ ឡាយ​ហ្វ៍ បាន​ពិភាក្សា​អំពី​ការផ្តល់ជូន​នូវ​ផលិតផល​របស់ខ្លួន​ដើម្បី​បន្ថែម​អត្ថប្រយោជន៍​ដល់​និយោជិត​។​
 
​ផលិតផល​ទី​១ គឺ​បណ្ណ​សន្យា​រ៉ាប់រង​អាយុជីវិត​មាន​កាលកំណត់​ជា​ក្រុម (Group Term Life) ។ ផលិតផល​នេះ ជា​ផលិតផល​ធានារ៉ាប់រង​ដែល​អាច​បន្ដ​សុពលភាព​សាជាថ្មី​ជា​រៀងរាល់ឆ្នាំ ដែលមាន​បុព្វលាភ​ធានារ៉ាប់រង​ទាប ប៉ុន្ដែ​ទទួលបាន​ការការពារ​ខ្ពស់ ២៤ ម៉ោង    ទូទាំង​ពិភពលោក​។ បណ្ណ​សន្យា​រ៉ាប់រង​អាយុជីវិត​មាន​កាលកំណត់​ជា​ក្រុម​នេះ ត្រូវបាន​ផ្តល់ជូន​ដោយ​និយោជក​ដើម្បី​ជា​ប្រយោជន៍​ដល់​និយោជិត​។ នៅពេលដែល​មានរឿង​អកុសល​ណាមួយ​កើតឡើង​ចំពោះ​និយោជិត នោះ​ប្រាក់​សំណង​នឹងត្រូវ​បានផ្ដល់​ជូន​សមា​ជិ​ក​គ្រួសារ​របស់​និយោជិត​ដែល​ត្រូវបាន​ធានារ៉ាប់រង​។​
 
​ផលិតផល​នេះ​បង្ហាញ​ពី​គុណប្រយោជន៍​ដែល​និយោជក​អាច​ផ្តល់ជូន​ដល់​និយោជិត ដើម្បី​ផ្តល់រ​ង្វាន់​ដល់​ការខិតខំ​របស់​ពួកគេ​ដែល​បាន​ជួយ​ឱ្យ​ក្រុមហ៊ុន​រីកចម្រើន​។ គម្រោង​ធានារ៉ាប់រង​នេះ​អាច​ត្រូវបាន​រៀបចំឡើង​ដោយ​ផ្អែក​តាម​តម្រូវការ កញ្ចប់​ថវិកា និង​ចំនួន​បុគ្គលិក​ដែល​ធ្វើឱ្យ​ផលិតផល​នេះ​អាច​ផ្តល់​ការការពារ​ដ៏​ល្អ​បំផុត​ដល់​និយោជក និង​និយោជិត​។​


 
​ផលិតផល​ទី ២ គឺជា​បណ្ណ​សន្យា​រ៉ាប់រង​អាយុជីវិត​ការពារ​ជា​ក្រុម​ទូលំទូលាយ (Comprehensive Group Care Insurance)   របស់ ហ្វ​ត​តេ ឡាយ​ហ្វ៍ ដែល​អនុញ្ញាតឱ្យ​និយោជិត​អាច​ចូលរួម​ប្រើប្រាស់​ដោយ​ស្ម័គ្រចិត្ត ដោយ​បង់​បុព្វលាភ​ធានារ៉ាប់រង​តាមរយៈ​ការអនុញ្ញាតឱ្យ​និយោជក​កាត់​ប្រាក់ខែ​ដោយ​ស្វ័យប្រវត្តិ​។ គម្រោង​នេះ​អនុញ្ញាតឱ្យ​ក្រុមហ៊ុន ហ្វ​ត​តេ ឡាយ​ហ្វ៍ ផ្តល់ជូន​នូវ​អត្រា​បុព្វលាភ​ធានារ៉ាប់រង​ទាប​បំផុត​ត្រឹមតែ ៥ ដុល្លារ​/​ខែ​។ ដោយ​ចំណាយ​ត្រឹមតែ ៥​ដុល្លារ​/​ខែ និយោជិត​ក៏​អាច​ទទួលបាន​ការធានា​រ៉ាប់រង​អាយុជីវិត​ចំនួន ៥០០០ ដុល្លារ និង​ការធានារ៉ាប់រង​មរណភាព​ដោយ​គ្រោះថ្នាក់​ចៃដន្យ​ចំនួន ១០០០០ ដុល្លារ​។ ផលិតផល​នេះ​ក៏មាន​កញ្ចប់​ផ្សេងទៀត ដែលមាន​បុព្វលាភ​ធានារ៉ាប់រង​រហូតដល់ ២០ ដុល្លារ​/​ខែ​។ បន្ថែម​ពីលើ​ការធានារ៉ាប់រង​លើ​អាយុជីវិត​បន្ទាប់ពី ១២ ខែ​ដំបូង និយោជិត​ក៏​អាច​ទទួលបាន​អត្ថប្រយោជន៍​ជា​សាច់ប្រាក់​បូក​បង្គរ​ផងដែរ ដែលមាន​ចំនួន​ប្រហែល​ពី ៣០% ដល់​៤០% នៃ​បុព្វលាភ​ធានារ៉ាប់រង​ដែល​បាន​ចំណាយ​។​
 
​លោក យក់ ចំរើន​ប្ញ​ទ្ធិ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ធានារ៉ាប់រង ហ្វ​ត​តេ ឡាយ​ហ្វ៍ បាន​មានប្រសាសន៍ថា “ ធនធានមនុស្ស​ជា​ធនធាន​ដ៏​មានតម្លៃ​បំផុត​ដែល​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ឆ្ពោះទៅមុខ​ដោយ​ជោគជ័យ​”​។ ដូច្នេះហើយ “​បណ្ណ​សន្យា​រ៉ាប់រង​អាយុជីវិត​មាន​កាលកំណត់​ជា​ក្រុម អាចជួយ​និយោជិត​ដែល​ខិតខំ​ធ្វើការ ឱ្យមាន​សន្ដិភាព​ផ្លូវចិត្ត​ដែល​ពួកគេ​សម​នឹង​ទទួលបាន​ដោយ​ធានាបាន​ថា​ក្រុមគ្រួសារ​របស់​ពួកគាត់​ទទួលបាន​ប្រាក់​សំណង​ក្នុងករណី​មានរឿង​អកុសល​ណាមួយ​កើតឡើង​” ។​


 
​លោក​ក៏បាន​បន្ថែមទៀតថា “​ទោះបីជា​ក្រុមហ៊ុន ហ្វ​ត​តេ ឡាយ​ហ្វ៍ ជា​ក្រុមហ៊ុន​ថ្មី​ក៏ដោយ តែ​យើង​មាន​ក្រុមហ៊ុន​ហ្វ​ត​តេ ដែលមាន​កេរ្តិ៍ឈ្មោះ​ជា​ក្រុមហ៊ុនមេ ក្រុមការងារ​ដែលមាន​ជំនាញ​ខ្ពស់ និង​បទពិសោធន៍​ជាច្រើន​ឆ្នាំ និង​ក្រុមហ៊ុន​ធានារ៉ាប់រង​បន្ដ​អន្តរជាតិ​ល្បីៗ​ជា​ដៃគូ​ដើម្បី​ធានាបាន​ថា​យើង​តែងតែ​ផ្តល់ជូន​នូវ​ផលិតផល និង​សេវាកម្ម​ដែល​មានគុណ​ភាពល្អ​បំផុត​” ។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម​ស្តីពី​ផលិតផល និង ហ្វ​ត​តេ ឡាយ​ហ្វ៍​
[email protected] or call (+855) 23 885 077 ៕


























 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Forte
© រក្សាសិទ្ធិដោយ thmeythmey.com