ជាតិ
សម្តេច ហ៊ុន សែន៖ រដ្ឋាភិបាលលើកទឹកចិត្ត E-Commerce តែមិនមែនជាការបង្ហាញភាពសិចស៊ីជ្រុល
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា រដ្ឋាភិបាលកម្ពុជាតែងតែលើកទឹកចិត្តការរកស៊ីអនឡាញ ដែលជាផ្នែកមួយនៃ E-Commerce ប៉ុន្តែភាពសិចស៊ីជ្រុលមិនមែនជាករណីរកស៊ីនោះឡើយ។ សម្តេច បានសង្កត់បែបនេះ នាសន្និសីទសារព័ត៌មាននៅវិមានសន្តិភាពនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ។
ជុំវិញប្រតិកម្មផ្សេងៗពីសំណាក់សង្គមស៊ីវិល ក៏ដូចជាអង្គការលើកលែងទោសអន្តរជាតិ សម្តេច ហ៊ុន សែន បានស្នើឲ្យអ្នកនិយាយតាមវិទ្យុជាភាសាខ្មែរ ក៏ដូចជាមន្ត្រីអង្គការនានា ថតបង្ហោះសមាជិកក្រុមគ្រួសារខ្លួនដែលស្លៀកពាក់សិចស៊ី តាមហ្វេសប៊ុក ហើយចាំមើលប្រតិកម្ម។
សម្តេច បានបញ្ជាក់ថា សម្តេចបានឃើញអ្នកលក់អនឡាញសិចស៊ីខ្លាំង ដែលបង្ហាញពីលើដល់ក្រោម។ «តម្លៃស្ត្រីខ្មែរនៅឯណា?»។ នេះជាការចោទសួររបស់សម្តេច ដោយលើកទឹកចិត្តឲ្យមានការរកស៊ីតាមអនឡាញ ជាពិសេសការលក់ផលិតផល ដោយស្លៀកពាក់ត្រឹមត្រូវ៕
© រក្សាសិទ្ធិដោយ thmeythmey.com