អន្តរជាតិ
COVID-19៖ ៣​ករណី​ដំបូង​នៅ​កូ​វ៉ែត និង​១​ករណី​ដំបូង​នៅ​បា​រ៉ែ​ន ដែល​សុទ្ធ​តែមាន​ប្រភពពី​អ៊ីរ៉ង់​
24, Feb 2020 , 2:12 pm        
រូបភាព
រដ្ឋមន្ត្រីក្រសួងសុខាភិបាលកូវ៉ែត Sheikh Basel al-Sabah  នាសន្និសីទសារព័ត៌មាន​កន្លងមក។ រូបថត AFP
រដ្ឋមន្ត្រីក្រសួងសុខាភិបាលកូវ៉ែត Sheikh Basel al-Sabah នាសន្និសីទសារព័ត៌មាន​កន្លងមក។ រូបថត AFP
ដោយ: រួបរួម
​ក្រសួងសុខាភិបាល​កូ​វ៉ែត និង​បា​រ៉ែ​ន នៅ​ថ្ងៃ​ចន្ទ ទី​២៤ ខែកុម្ភៈ នេះ បានប្រកាស​ពី​ការរកឃើញ​អ្នក​កើត​កូ​រ៉ូ​ណាវី​រុស (COVID-19) ដំបូង​នៅ​ប្រទេស​រៀងៗ​ខ្លួន ដោយ​កូ​វ៉ែត​មាន​៣​ករណី រីឯ​បា​រ៉ែ​ន មាន​១​ករណី​។



​បី​ករណី​ដំបូង​នៅ​កូ​វ៉ែត មាន​ពលរដ្ឋ​កូ​វ៉ែត​អាយុ​៥៣​ឆ្នាំ ពលរដ្ឋ​អា​រ៉ា​ប៊ី​សា​អូឌីត​អាយុ​៦១​ឆ្នាំ និង​ម្នាក់ទៀត​អាយុ​២១​ឆ្នាំ ដែល​មិនមាន​ការបញ្ជាក់​ច្បាស់​ពី​សញ្ជាតិ​។ ក្រសួងសុខាភិបាល​កូ​វ៉ែត បាន​បញ្ជាក់ថា ករណី​ទាំងបី សុទ្ធតែ​ទើប​ធ្វើដំណើរ​ពី​ក្រុង Mashhad ប្រទេស​អ៊ីរ៉ង់​។​

​ដូចគ្នា​ផងដែរ ទីភ្នាក់ងារ​ព័ត៌មាន BNA របស់​បា​រ៉ែ​ន បាន​ដកស្រង់​ប្រភពពី​ក្រសួងសុខាភិបាល ទាក់ទង​នឹង​ការធ្វើ​តេស្ត​វិជ្ជមាន​ពលរដ្ឋ​បា​រ៉ែ​ន​ម្នាក់ ដោយ​នេះ​ជា​ករណី​ដំបូង​ក្នុងប្រទេស​មួយ​នេះ​។ អ្នកជំងឺ​បានធ្វើ​តេស្ត​សុខភាព​នៅ​មជ្ឈមណ្ឌល​សុខភាព Ebrahim Khalil Kanoo បន្ទាប់ពី​ធ្វើដំណើរ​មកពី​អ៊ីរ៉ង់​៕


© រក្សាសិទ្ធិដោយ thmeythmey.com