អន្តរជាតិ
អា​ហ្វ​ហ្គា​នី​ស្ថាន​ជា​ប្រទេស​ទី​៣១​ដែល​រកឃើញ​អ្នក​កើត COVID-19
24, Feb 2020 , 3:12 pm        
រូបភាព
លោក Ferozuddin Feroz រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាហ្វហ្គានីស្ថាន
លោក Ferozuddin Feroz រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាហ្វហ្គានីស្ថាន
ដោយ: រួបរួម
​លោក Ferozuddin Feroz រដ្ឋមន្ត្រីក្រសួង​សុខភាព​សាធារណៈ​អា​ហ្វ​ហ្គា​នី​ស្ថាន នា​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២០ បានប្រកាស​ពី​លទ្ធផល​តេស្ត​វិជ្ជមាន​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) លើកដំបូង​នៅក្នុង​ខេត្ត Herat​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ AFP ។​

 
​ករណីនេះ នាំ​ឲ្យ​អា​ហ្វ​ហ្គា​នី​ស្ថាន ជា​ប្រទេស​ទី​៣១​ដែលមាន​ករណី​ឆ្លង COVID-19 ក្រោយ​ពេលដែល​កូ​វ៉ែត និង​បា​រ៉ែ​ន ទើបតែ​ប្រកាស​រកឃើញ​ករណី​ដំបូង​នៅ​ប្រទេស​រៀងៗ​ខ្លួន​។​
 
​គិត​ត្រឹម​ម៉ោង​៣​រសៀល​នេះ អ្នកស្លាប់​ដោយសារ COVID-19 ឡើងដល់​២៦១៩​នាក់ ក្នុងចំណោម​អ្នកជំងឺ​ជិត​៨​ម៉ឺន​នាក់​។ 
 
​ក្រៅពី​ចិន (​រួមបញ្ចូល​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង ម៉ា​កាវ និង​តៃវ៉ាន់​) មាន ជប៉ុន (​រាប់បញ្ចូល​ទាំង​ករណី​លើ​នាវា Diamond Princess) កូរ៉េខាងត្បូង សិង្ហ​បុរី អ៊ីរ៉ង់ ថៃ អេ​មី​រ៉ា​ត​អារ៉ាប់​រួម ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន អ៊ីស្រាអែល លី​បង់ ឥណ្ឌា ណេ​ប៉ាល់ កម្ពុជា ស្រីលង្កា បារាំង អ៊ីតាលី អាល្លឺម៉ង់ អង់គ្លេស ស៊ុយអែត រុស្ស៊ី អេ​ស្ប៉ា​ញ ហ្វាំ​ង​ឡង់ បែលហ្ស៊ិក សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អេ​ហ្ស៊ី​ប កូ​វ៉ែត និង​បា​រ៉ែ​ន​។ ទីភ្នាក់ងារ​ព័ត៌មាន​តួ​ក​គី បាន​ផ្សាយ​ពី​ការរកឃើញ​ករណី​ទី​១​នៅ​អ៊ីរ៉ាក់ ប៉ុន្តែ​ក្រសួងសុខាភិបាល​អ៊ីរ៉ាក់​បាន​បដិសេធ​៕

Tag:
 COVID19
© រក្សាសិទ្ធិដោយ thmeythmey.com