ជាតិ
រថយន្ត
ឃើញហើយលង់ស្នេហ៍! រថយន្តសេឌែនកូនកាត់ Mercedes CLS 450 4M Coupe ឆ្នាំ2020 មាននៅក្រុមហ៊ុន ស្តារ អូតូតែមួយគត់
× នៅក្នុងឆ្នាំ២០២០នេះ ក្រុមហ៊ុន ស្តារ អូតូ បាននាំចូលរថយន្តទំនើបប្រណីត ជាច្រើនម៉ូឌែល និងគ្រប់ជម្រើសសម្រាប់អតិថិជន។ ក្នុងនោះ មានកំពូលរថយន្តសេឌែនកូនកាត់ស៊េរីថ្មីមួយម៉ូឌែល នោះគឺ Mercedes CLS 450 4M Coupe ឆ្នាំ២០២០ បាន និងកំពុងបង្អួតរូបរាងដ៏ស្រស់ឆើតឆាយរបស់ខ្លួន នៅអគារតាំងបង្ហាញរថយន្តទំនើបរបស់ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ស្ថិតនៅបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
រថយន្តមួយម៉ូឌែលនេះ ទើបតែមកដល់ប្រទេសកម្ពុជា ក៏ប៉ុន្តែ Mercedes CLS 450 4M Coupe ឆ្នាំ2020 បានទាក់ទាញចំណាប់អារម្មណ៍គេឯង ឲ្យលង់ស្រឡាញ់ស្ទើរដកចិត្តមិនរួច ដោយសាររូបរាងដ៏ល្អឯងរបស់វា។ រថយន្ត Mercedes-Benz CLS 450 4Matic Coupe ឆ្នាំ2020 ត្រូវបានរចនាយ៉ាងល្អឥតខ្ចោះដោយ បំពាក់មកជាមួយចង្កៀងគជ់ម្យ៉ាង គឺ LED High Performance Headlamp ដែលធ្វើឲ្យការបើកបរនៅពេលថ្ងៃ គឺមានភាពស្រស់ស្អាត និងទាក់ទាញបំផុត ហើយជាពិសេសសម្រាប់ការបើកបរនៅពេលយប់វិញ គឺវានឹងបត់បែនទៅតាមដៃចង្កូត។ ដោយឡែកផ្នែកខាងមុខនៃ កំពូលរថយន្តសេឌែនកូនកាត់ស្ព័រ Mercedes-Benz CLS 450 4Matic Coupe នេះគេនឹងឃើញមានការរំលេចត្បូងគជ់ដ៏មានរិទ្ធអំណាច។
ក្រៅតែពីរូបរាងដ៏ស្រស់ស្អាតហើយ Mercedes CLS 450 4M Coupe ឆ្នាំ2020 មានបំពាក់មកជាមួយនូវបច្ចេកវិទ្យាទំនើបចុងក្រោយបំផុត ដែលរឹតតែធ្វើឲ្យកំពូលរថយន្តកូនកាត់មួយម៉ូឌែល កាន់តែមានភាពលេចធ្លោខ្លាំងឡើង។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាកិច្ចសម្ភាសរវាង កញ្ញា ខន ចំប៉ា នៃសារព័ត៌មានថ្មីៗ និងលោក ណន ពេជ្រ ទីប្រឹក្សាផ្នែកលក់នៃក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ដូចតទៅ៖
ដើម្បីស្វាគមន៍វត្តមានរថយន្តសេរ៊ីថ្មីនេះ ក្រុមហ៊ុន ស្តារ អូតូ(ខេមបូឌា) នឹងផ្តល់ជូនតម្លៃពិសេសសម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍រថយន្តស៊េរីថ្មី ចុងក្រោយនេះ។ សូមអញ្ជើញលោកអ្នកមកទស្សនាផ្ទាល់ កំពូលរថយន្តសេឌែនកូនកាត់ស៊េរីថ្មី Mercedes-Benz CLS 450 4Matic Coupe នេះ នៅក្រុមហ៊ុន ស្តារ អូតូ(ខេមបូឌា) ដែលជាក្រុមហ៊ុនស្របច្បាប់តែមួយគត់ ដែលទទួលបានសិទ្ធិនាំចូល និងចែកចាយរថយន្តម៉ាក មើស៊ីឌីស-បិនស៍ មកកាន់ប្រទេសកម្ពុជា មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិធី សម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ ទូរសព្ទលេខ 017 231 488 / 023 231 488៕
© រក្សាសិទ្ធិដោយ thmeythmey.com