ជាតិ
រថយន្ត
វីដេអូ
អាហារដ្ឋានមួយនៅខេត្តកំពង់ឆ្នាំង តាំងបង្អួតរថយន្តបុរាណម៉ាកល្បីៗដល់ទៅ៩គ្រឿង
× កំពង់ឆ្នាំង៖ ក្បែរទីរួមខេត្តកំពង់ឆ្នាំង តាមផ្លូវជាតិលេខ៥ មានអ្នកស្នេហាវត្ថុបុរាណម្នាក់ ដែលបានប្រមូលទិញយានយន្ដបុរាណចំនួន ៩គ្រឿង ហើយបានយកមកដាក់តាំងនៅអាហារដ្ឋាននិងស្ថានីយប្រេងឥន្ធនៈ របស់ខ្លួន។ រថយន្ដនោះភាគច្រើននៅតែស្អាត គ្រាន់តែជិះមិនកើតទេដោយសារបញ្ហាមេកានិកផង និងច្បាប់ផង : យានយន្ដគ្មានស្លាកលេខ និងបណ្ណសម្គាល់យានយន្ត។ យើងសូមលើកយកតែរថយន្តបុរាណម៉ាក MERCEDES-BENZ 200D ពណ៌ខ្មៅ ពីដើមទស្សវត្សរ៍១៩៧០ មកជម្រាបជូនលោកអ្នក។
សូមអញ្ជើញស្តាប់ការអត្ថាធិប្បាយរបស់នាយ យ៉ាន នៃសារព័ត៌មានថ្មីៗដូចតទៅ៖
រថយន្ដ MERCEDES-BENZ ប្រភេទ W115 ត្រូវបានផលិតចំនួន ១ ៨៥២ ០០០ គ្រឿង ពីឆ្នាំ១៩៦៨ ដល់ឆ្នាំ១៩៧៦។ ក្នុងនោះ ម៉ូឌែល 200D ជាម៉ូឌែលខ្សោយជាងគេ ដោយមានកំលាំងក្រោម ២០០០CC។ ក៏ប៉ុន្តែកំលាំងនេះ វាល្មមគ្រប់គ្រាន់ដើម្បីជិះល្បឿនអតិបរិមា ១៣០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ម៉ាស៊ីនប្រើសាំងច្រើន (៨លីត្រក្នុងមួយរយគីឡូម៉ែត្រ) ដោយសាររថយន្ដនេះធ្ងន់ (១៣៣០គីឡូក្រាម)។ ម៉ាក MERCEDES-BENZ ត្រូវបានបង្កើតនៅប្រទេសអាឡឺម៉ង់ នៅអំឡុងឆ្នាំ១៩២៦។ គឺជាកម្មសិទ្ថរបស់ក្រុម DAIMLER៕
Tag:
រថយន្តបុរាណ
យានយន្ត
Mercedes
© រក្សាសិទ្ធិដោយ thmeythmey.com