ពីនេះ ពីនោះ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
«​ការ៉េម​ឆា​» ដែល​ល្បី​នៅ​ផាប់​ស្ទ្រី​ត ប្រែជា​ស្ងាត់ជ្រងំ​!
24, Feb 2020 , 6:39 pm        
រូបភាព
ដោយ:
សៀមរាប​៖ «​ការ៉េម​ឆា​»​នៅ​ផាប់​ស្ទ្រី​ត​ដែល​ធ្លាប់តែ​លក់ដាច់​ហូរហែ បែរជា​ស្ងាត់ជ្រងំ នា​មួយ​រយៈពេល​ចុងក្រោយ​នេះ​។ បុរស​ដែល​កំពុង​ឆា​ការ៉េម​ក្រោម​ស្លាក​យីហោ​«​សំណាង ការ៉េម​ឆា​» នៅ​កណ្តាល​ផាប់​ស្ទ្រី​ត ក្រុម​សៀមរាប បាន​ឲ្យ​ដឹងថា ឥឡូវ​មិនសូវមាន​ភ្ញៀវទេសចរ​មកលេង អីចឹង​លក់​អត់​ដាច់​ដូច​មុន​ទេ​។ ម្ចាស់​តូប «​សំណាង ការ៉េម​ឆា​» បាន​បន្ថែមទៀតថា ពេល​ស្ងាត់​អីចឹង មានតែ​ភ្ញៀវ​បរទេសមួយៗ​ប៉ុណ្ណោះ ដែល​មក​ទិញ​ការ៉េម​ឆា​នេះ តែបើ​មាន​ពិធីបុណ្យ​ធំៗ ដូចជា ចូលឆ្នាំ​ខ្មែរ ឬ​ឆ្លង​ឆ្នាំ​សកល គឺមាន​ភ្ញៀវ​ខ្មែរ​មក​ទិញ​ច្រើនណាស់​។ សូម​អញ្ជើញ​ទស្សនា​ទិដ្ឋភាព​ខាងក្រោម​នេះ ដូចតទៅ​៖


































© រក្សាសិទ្ធិដោយ thmeythmey.com