ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បញ្ហា​អ័រម៉ូន estrogen ឡើង​ខ្ពស់​? កុំ​រំលង​អាហារ​ទាំងនេះ​!
26, Feb 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នក​កំពុង​ជួប​បញ្ហា​កម្រិត​នៃ​អ័រម៉ូន estrogen ឡើង​ខ្ពស់​មែន​ទេ​? កម្រិត​នៃ​អ័រម៉ូន estrogen ឡើង​ខ្ពស់​ខុសធម្មតា​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ផ្សេងទៀត​គួរឱ្យ​ព្រួយបារម្ភ​។ ក្រៅពី​ការប្រើប្រាស់​ថ្នាំ អ្នក​ក៏​អាច​រក្សា​កម្រិត​ធម្មតា​នៃ​អ័រម៉ូន estrogen តាមរយៈ​របប​អាហារ​ផងដែរ​។


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹង​អាហារ​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​កាត់បន្ថយ​កម្រិត​នៃ​អ័រម៉ូន estrogen ៖
 
១. បន្លែ​ប្រភេទ Cruciferous
 
​រួមមាន​ស្ពៃក្ដោប ប្រូ​ខូ​លី ឬ​ផ្កា​ខាត់ណា​ខៀវ ពន្លក​ផ្កា​ស្ពៃ និង​ផ្កា​ខាត់ណា​ជាដើម​សុទ្ធ​តែមាន​ផ្ទុក​សមាសធាតុ sulfur ក៏ដូចជា indole-3-carbinol ដែល​ជួយ​កាត់បន្ថយ​កម្រិត​នៃ​អ័រម៉ូន estrogen បាន​យ៉ាង​ប្រសើរ​។​
 
២. ផ្លែ​ប៉ោម​

​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​សរសៃ​! ក្រៅពី​ជួយ​កាត់បន្ថយ​កម្រិត​នៃ​អ័រម៉ូន estrogen ហើយ​នោះ ការទទួល​ទាន​ផ្លែ​ប៉ោម​ក៏​ទប់ស្កាត់​ការ​ស្រូបយក​ផងដែរ​។​
 
៣. ការ៉ុត​
 
​មាន​ផ្ទុក​សារធាតុ beta-carotene ដែល​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ផ្សេងៗ​ដែល​បង្កឡើង​ដោយសារ​កម្រិត​នៃ​អ័រម៉ូន estrogen ខ្ពស់​ខុសធម្មតា​។​
 
៤. គ្រាប់ល្ង​
 
​ជា​ប្រភព​នៃ​សារធាតុ lignans ដែល​ជួយ​រក្សា​កម្រិត​ត្រឹមត្រូវ​នៃ​អ័រម៉ូន estrogen ក្នុង​រាងកាយ​។ ដូច្នេះ​កុំ​រួមបញ្ចូល​គ្រាប់ល្ង​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។​
 
៥. សណ្ដែកសៀង​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ phytoestrogens ដែល​ជួយ​រារាំង​ការផលិត​អ័រម៉ូន estrogens របស់​រាងកាយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com