ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន៖«បើខ្ញុំឈឺធ្វើការលែងរួច គឺត្រូវលាលែងពីតំណែងហើយ»
25, Feb 2020 , 10:07 am        
រូបភាព
បើធ្លាក់ខ្លួនឈឺរហូតធ្វើការលែងរួច សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងលាលែងពីតំណែងមុនកាលកំណត់។ សម្តេច ប្រកាសកន្លងមកថា នឹងបន្តកាន់អំណាចយ៉ាងតិច២អាណត្តិទៀត (ក្រោយ២០២៨) ទើបពិចារណាពីការដកខ្លួនពីតំណែងនាយករដ្ឋមន្រ្តី។



ក្នុងពិធីប្រគល់សញ្ញាបត្រជូនសិស្សនៃសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា៖«...អ្នកដទៃអាចមានសិទ្ធិឈឺ តែខ្ញុំ អត់មានសិទ្ធិឈឺទេ ហើយបើឈឺដឹងថាធ្វើការមិនរួចហើយ គឺច្បាស់ជាត្រូវលាលែងពីតំណែងហើយ...»។

សំឡេងនាយករដ្ឋមន្រ្តី



យ៉ាងណា មេដឹកនាំកម្ពុជា ដែលកាន់អំណាចរាប់ទសវត្សរ៍មកហើយនោះ បានព្យាយាមបង្ហាញឲ្យគេឃើញពីភាពមាំទាំរបស់ខ្លួន ដើម្បីបញ្ជាក់ថា គ្មានជំងឺអ្វីឡើយ។ មេដឹកនាំរូបនេះ សរសើរពីសុខភាពខ្លួនឯងថា៖«ខ្ញុំកូរណា បំពង់កឈរនៅឡើយទេ ហើយនិយាយឮណាស់ ដកក្បាលមេក្រូហ្នឹង ក៏បានដែរ»។

ទន្ទឹមនឹងនេះ ប្រមុខរដ្ឋាភិបាល បានច្រានចោលពីព័ត៌មាន ដែលថា ខ្លួនលួចទៅសិង្ហបុរីក្នុងពេលថ្មីៗនេះ ដើម្បីព្យាបាលជំងឺ COVID-19៕

អត្ថបទទាក់ទង

Tag:
 ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com