ក្រុមហ៊ុន សុខាអូតែល នឹងប្រកាសបើកគម្រោងបន្ត គម្រោងទី៣-ក្រោន អ៊ីស្តេត ចាប់ពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ តទៅ នៅទីស្នាក់ការកណ្តាលផ្នែកលក់ ដែលមានអាសយដ្ឋាននៅ អគារសូគីម៉ិច ជាន់ទី២, ផ្ទះលេខ២២,ផ្លូវក្រមួនស,សង្កាត់ផ្សារថ្មី២,ខណ្ឌដូនពេញ,រាជធានីភ្នំពេញ។
ការទន្ទឹងរង់ចាំរបស់អតិថិជនបានមកដល់ហើយ គម្រោងថ្មី ដ៏ធំអស្ចារ្យ «កំណប់ឋានសួគ៌» របស់ ក្រុមហ៊ុន សុខា អូតែល ជាក្រុមហ៊ុនបាននិយោគលើវិស័យ សណ្ឋាគារខ្នាតអន្តរជាតិតាំងពីឆ្នាំ១៩៩៧។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន នឹងរៀបចំបើកការដ្ឋានគម្រោងអភិវឌ្ឍលំនៅដ្ឋាន នៅលើ”ភ្នំបូកគោ” នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ ដោយមានការចូលរួមក្រោមអធិបតីភាពពីលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការចូលរួមពីប្រជាជននៅខេត្តកំពត រួមទាំងអ្នកវិនិយោគជាច្រើន។ កម្មវិធីបើកការដ្ឋាននេះ នឹងរៀបចំនៅឧទ្យានជាតិព្រះមុន្នីវង្ស”បូកគោ”(កំពត) ក្នុងគម្រោងទី៣-ក្រោន អ៊ីស្តេត។
ក្រុមហ៊ុនសុខាអូតែល ជាក្រុមហ៊ុននាំមុខមួយនៃវិស័យបដិសណ្ឋារកិច្ច ក្នុងចំណោមក្រុមហ៊ុនធំៗនៅព្រះរាជាណាចក្រកម្ពុជា និងជាក្រុមហ៊ុនដែលទទួលបានសិទ្ធិសម្បទាន ធ្វើវិនិយោគអភិវឌ្ឍ នៅឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ។ ឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” មានចម្ងាយប្រហែល ១៨៩ គីឡូម៉ែត្រតែប៉ុណ្ណោះ ពីរាជធានីភ្នំពេញ និងមានទីតាំងស្ថិតនៅជិតហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា៖ កំពង់ផែទេសចរណ៍ខេត្តកំពត, កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ, ផ្លូវរថភ្លើង, និងព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ជាដើម។
មានផ្លូវគមនាគមន៍ធំៗជាច្រើន ដែលអាចធ្វើដំណើរទៅកាន់តំបន់អភិវឌ្ឍភ្នំបូកគោនេះ ដូចជាផ្លូវជាតិលេខ៣ និងផ្លូវល្បឿនលឿនដែលកំពុងសាងសង់និងពង្រីកបន្ថែម ដែលគ្រោងបញ្ចប់រួចរាល់ជាបន្តបន្ទាប់នាពេលឆាប់ៗខាងមុខនេះ ព្រមទាំងផ្លូវជាតិលេខ៤ និងផ្លូវលេខ៤១ ដែលជាផ្លូវជាតិដ៏សំខាន់ សម្រាប់ការធ្វើដំណើរទៅកាន់តំបន់នោះនាពេលបច្ចុប្បន្ន ។ លើសពីនេះ ការធ្វើដំណើរទៅទីនោះតាមឧទ្ធម្ភាចក្រក៏បាន។
គួរបញ្ជាក់ផងដែរថា ការបើកការដ្ឋានគម្រោងទី៣ ក្រោន អ៊ីស្តេតនេះ ផ្តោតសំខាន់ទៅលើគម្រោងអភិវឌ្ឍ ដែលប្រកបដោយសក្តានុពលទាំងហិរញ្ញវត្ថុ គមនាគមន៍ ពាណិជ្ជកម្ម ទេសចរណ៍ និងសំណង់លំនៅដ្ឋាន។ បន្ថែមពីនេះ ក្រុមហ៊ុនយើងខ្ញុំស្វាគមន៍សម្រាប់អ្នកវិនិយោគក្នុង និងក្រៅប្រទេស ដែលមានចំណាប់អារម្មណ៍ចង់វិនិយោគលើគម្រោងទី៣ ដ៏ធំមួយនេះ។
គួររំលឹកផងដែរថា ឧទ្យានជាតិព្រះមុនីវង្ស “បូកគោ”មានសក្តានុពលធំៗ ដែលមានភាពទាក់ទាញវិនិយោគិន មកធ្វើវិនិយោគ លើគម្រោងបុរីមរកតឋានសួគ៌,គម្រោងបុរីអម្រឹតឋានសួគ៌ និង គម្រោងក្រោន អ៊ីស្តេត ដែលនឹងប្រកាសបើកគម្រោងបន្តជាផ្លូវការចាប់ពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២០នេះតទៅ នៅទីស្នាក់ការកណ្តាលផ្នែកលក់ :ជាន់ទី២,អគារសូគីម៉ិច,ផ្ទះលេខ២២,ផ្លូវក្រមួនស,សង្កាត់ផ្សារថ្មី២,ខណ្ឌដូនពេញ,រាជធានីភ្នំពេញ។
ឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ជាតំបន់ធម្មជាតិដ៏គួរឲ្យទាក់ទាញបំផុត ពោរពេញទៅដោយសម្រស់ព្រៃព្រឹក្សា ទឹកធ្លាក់ ជ្រោះជ្រលងដងអូរ ផ្កា និងរុក្ខជាតិប្លែកៗ ព្រមទាំងផ្ទាំងថ្មធម្មជាតិ ដែលមានសណ្ឋានប្លែកៗ ដូច រូបសត្វ ឬ រូបប្រាសាទ ជាដើម។ លើសពីនេះ ទីនេះក៏ត្រូវបានចាត់ទុកជាកន្លែងដ៏ស័ក្តិសិទ្ធ សម្រាប់ការគោរពបូជា បន់ស្រន់ និងធ្វើសមាធិផងដែរ។ ពិសេសជាងនេះទៀតនោះ ឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ក៏ជាតំបន់ប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយ ដែលត្រូវបានរកឃើញ និងបានអភិវឌ្ឍតាំងតែពីទសវត្សឆ្នាំ១៩២០ និងបានក្លាយជាទីក្រុងលើភ្នំដំបូងគេបង្អស់ នៅព្រះរាជាណាចក្រកម្ពុជា ក្រោមស្នាព្រះហស្ថដឹកនាំដ៏ឧត្តុង្គឧត្តមបំផុត របស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ហើយបានក្លាយជាកេរមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ហើយត្រូវបានសិក្សាស្រាវជ្រាវ និងចាត់ទុកជារមណីយដ្ឋានសុខភាពដ៏ពិសេស ដែលអាចព្យាបាលជំងឺផ្សេងៗដោយធម្មជាតិ។ ស្នាកស្នាមកេរដំណែលប្រវត្តិសាស្ត្រ ដែលបានបន្សល់ទុករហូតមកដល់សព្វថ្ងៃនេះ មានជាអាទិ៍៖
ព្រះរាជដំណាក់ស្លាខ្មៅ
ព្រះរាជដំណាក់ព្រះបាទសម្តេច ស៊ីសុវត្ថិ មុនីវង្ស
អគារអតីតសាលាក្រុងបូកគោ
អគារសណ្ឋាគារ ដែលមានអាយុជិត ១០០ ឆ្នាំ
អគារអតីតកាស៊ីណូ
ប្រាសាទព្រះអង្គប្រោសសត្វ
ព្រះវិហាកាតូលីក
វត្តសំពៅប្រាំ ។ល។ និង ។ល៕
ទីតាំងកម្មវិធី៖ ស្ថិតនៅឧទ្យានជាតិព្រះមុន្នីវង្ស”បូកគោ”(កំពត) ក្នុងគម្រោងទី៣-ក្រោន អុីស្តេត។
សម្រាប់ព័ត៌មានបន្ថែម៖ 067 200 777/098 200 777/099 200 777
(អត្ថបទពាណិជ្ជកម្ម)