អត្ថបទពាណិជ្ជកម្ម
ឆាកតន្រ្តីទេសចរភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ឆ្នាំ២០២០នេះ រចនាម៉ូតស្អាតខ្លាំង ឯបេក្ខជននិងគណៈកម្មការ X Factor Cambodia ទាំងអស់ ក៏ចូលរួមផ្តល់ភាពរីករាយ ១០ខេត្តក្រុង​​
25, Feb 2020 , 11:03 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ លោក ម៉ៃ​ឃើ​ល សុវណ្ណ ប្រធាន​ផ្នែក​រៀបចំ​កម្មវិធី និង​ទំនាក់ទំនង​សាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បានប្រកាស​ចាប់ផ្តើម​ដំណើរ​កម្សាន្ត​តន្ត្រី​ទេសចរណ៍​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ ឆ្នាំ​២០២០​ហើយ​។ កម្មវិធី​នេះ​នឹង ចាប់ផ្តើម​ពី​ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ពីថ្ងៃ​ទី ២៧-២៨ ខែកុម្ភៈ​ខាងមុខ នៅ​បរិវេណ​បុរី​វាលស្រែ ១០០ ចាប់ពី​ម៉ោង ៦​ល្ងាច​តទៅ​។

​លោក​ក៏បាន​បង្ហាញ​គំរូ​រចនាបថ​ឆាក​តន្ត្រី​ដ៏​ស្រស់ស្អាត​ខ្លាំង​តុបតែង​ដោយ​ភ្លើង ពណ៌​ខៀវ លាយ​ក្រហម​បន្តិច រំលេច​ជាមួយ​ទ្រង់ទ្រាយ​ក្រឡា​បាល់ទាត់ ដែល​មើលទៅ​ហាក់បីដូចជា​ការប្រគំ​តន្ត្រី​នៅលើ​ទីធ្លា​បាល់ទាត់​មួយ ដោយមាន​ចំណងជើង​ឈ្មោះ​កម្មវិធី​ប្រគំ​តន្ត្រី​ខាងលើ​ថា WURKZ CITY TOUR CONCERT ។ ហើយ​ការ​រចនា​ឆាក​នេះ នឹងត្រូវ​រៀបចំឡើង​សម្រាប់​ការប្រគំ​តន្ត្រី​ទេសចរណ៍​នេះ​តែម្តង​។​

​តន្ត្រី​ទេសចរណ៍​នេះ នឹងមាន​ការចូលរួម​សម្តែង​ពី​តារា​ដែលជា​គណៈកម្មការ​កម្ម​វិធី X-Factor Cambodia និង​បេក្ខជន​កំពូលៗ មានដូចជា​៖ ឱក សុគន្ធ​កញ្ញា ខេមរៈ សេរី​មន្ត សុខ សីឡា​លីន ណុប បាយ​រិ​ទ្ធិ សំ សុវណ្ណារ៉ា​ក់ ចាន់ កូ​ម៉ែន ចាន់ សុ​បញ្ញា កែវ ចន្ទ​ដាលីន រួមជាមួយ តារាចម្រៀង​ល្បីៗ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ដូចជា លោក ឆន សុវណ្ណ​រាជ ហ្សូ​ណូ Step អ្នកនាង ពេជ្រ សោភា រ៉េត ស៊ូ​ហ្សា​ណា នី​រតនា លាង សុ​ផា​ឡែ​ន កែវ សុ​បញ្ញា និង តារាចម្រៀង​ផ្សេងៗ​ទៀតផង​ដែរ​។​

​លោក ម៉ៃ​ឃើ​ល សុវណ្ណ ក៏បាន​អញ្ជើញ​សាធារណជន ពី​បណ្តា​ខេត្ត​ក្រុង​នានា សូម​ចូលរួម​ទស្សនា​ដោយ​សេរី និង​ផ្ទាល់​ឱ្យបាន​ច្រើន​កុះករ​។ កម្មវិធី​នេះ ក៏មាន​ផ្សាយ​បន្ត​ផ្ទាល់​ចាប់ពី​ម៉ោង ៨ យប់​តទៅ នៅលើ​កញ្ចក់​ទូរទស្សន៍​រស្មី​ហង្ស​មាស​ផងដែរ​៕














 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Khmer Beverage
© រក្សាសិទ្ធិដោយ thmeythmey.com