អន្តរជាតិ
កងកម្លាំង​តួ​ក​គី​រងគ្រោះ​បន្ថែមទៀត​នៅ​ស៊ី​រី តែ​រដ្ឋាភិបាល​តួ​ក​គី​នៅតែ​ចៀសវាង​ការ​ប្រឈម​នឹង​រុស្ស៊ី​
25, Feb 2020 , 7:59 pm        
រូបភាព
រថក្រោះ​របស់​យោធា​តួកគី​ទៅ​ដល់​ភាគ​ខាង​កើត​នៃ​ក្រុង Idlib ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។
រថក្រោះ​របស់​យោធា​តួកគី​ទៅ​ដល់​ភាគ​ខាង​កើត​នៃ​ក្រុង Idlib ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។
ដោយ: VOA
​កងកម្លាំង​តួ​ក​គី​បាន​រងគ្រោះថ្នាក់​បន្ថែមទៀត​នៅក្នុង​ការប្រយុទ្ធ​ចុងក្រោយបង្អស់​នៅក្នុង​ខេត្ត Idlib ភាគ​ពាយ័ព្យ​ប្រទេស​ស៊ី​រី​។ ប៉ុន្តែ​ទោះជា​រុស្ស៊ី​គាំទ្រ​កម្លាំង​រដ្ឋាភិបាល​ស៊ី​រី​ក្នុងការ​វាយប្រហារ​ដែល​កំពុង​កើតមាន​លើ​កងកម្លាំង​តួ​ក​គី​ក៏ដោយ ក៏​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​បាន​ចៀសវាង​ការប្រឈមមុខ​នឹង​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​ដែល​អ្នកវិភាគ​យល់ថា វា​បង្ហាញ​ពី​ឥទ្ធិពល​សេដ្ឋកិច្ច​សន្ធឹកសន្ធាប់រ​បស់​ប្រទេស​រុស្ស៊ី​ទៅលើ​ប្រទេស​តួ​ក​គី​។​

 
​ក្រុមមន្ត្រី​បាន​និយាយថា ក្បួន​រថយន្ត​របស់​តួ​ក​គី​នៅ​ខេត្ត Idlib រងគ្រោះ​កាលពី​ថ្ងៃ​ចន្ទ​ដោយ​ការវាយប្រហារ​តាម​អាកាស​ដែល​បណ្តាលឱ្យ​រងរបួស​ជាច្រើន​។​
 
​ក្នុងអំឡុងពេល​ចុង​សប្តាហ៍  ទាហាន​តួ​ក​គី​ម្នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​មួយ​ផ្សេងទៀត ដែល​ធ្វើឱ្យ​ចំនួន​អ្នកស្លាប់​កើនឡើង​យ៉ាងតិច​ដល់​១៨​នាក់​ចាប់តាំងពី​ប្រទេស​តួ​ក​គី​បាន​បញ្ជូន​កម្លាំង​បន្ថែម​ដើម្បី​ប្រឆាំងនឹង​ការវាយលុក​របស់​រដ្ឋា​ភិ​បាល​ក្រុង​ដា​ម៉ាស​លើ​ក្រុម​ឧទ្ទាម​ចុងក្រោយ​នៅ​ប្រទេស​ស៊ី​រី​។ 
 
​លោក Recep Tayyip Erdogan  ប្រធានាធិបតី​តួ​ក​គី ដែល​ប្រឈមមុខ​នឹង​សម្ពាធ​ក្នុងស្រុក​ប្រឆាំងនឹង​ការកើនឡើង​ចំនួន​អ្នកស្លាប់​និង​របួស​នៅក្នុង​ប្រទេស​ស៊ី​រី​នោះ បាន​ពិភាក្សា​កាលពី​ថ្ងៃ​សុក្រ​ជាមួយ​លោក Vladimir Putin ប្រធានាធិបតី​រុស្ស៊ី​។ លោក Erdogan បាន​និយាយថា​កិច្ចពិភាក្សា​នោះ​មាន​លទ្ធផល​ល្អ ប៉ុន្តែ​ក្រុមអ្នកវិភាគ​និយាយថា ការស្លាប់​និង​របួស​ចុងក្រោយ​បង្ហាញថា កិច្ចពិភាក្សា​អំពី​សុវត្ថិភាព​របស់​កងក​ម្លាំ​ង​តួ​ក​គី​ទទួលបាន​លទ្ធផល​តិចតួច​៕​

សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com