អត្ថបទពាណិជ្ជកម្ម
សមាគម ASA និង​ក្រុមហ៊ុន NEO នឹង​រៀបចំ​ពិព័រណ៍​ស្ថាបត្យកម្ម​«Architect’20»​ក្រោម​ប្រធានបទ​«​ការផ្តោត​ជាថ្មី​លើ​បេតិកភណ្ឌ​» ជា​ពិព័រណ៍​អគារ​ធំ​បំផុត​ក្នុង​តំបន់​អាស៊ាន​
25, Feb 2020 , 3:26 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០៖ សមាគម​ស្ថាបត្យករ​ថៃ គាំទ្រ​ដោយ​មូលនិធិ​មហាក្សត្រ (ASA) និង​ក្រុមហ៊ុន​រៀបចំ​ពិព័រណ៍ (NEO) បានធ្វើ​សន្និសីទ​សារព័ត៌មាន ប្រកាស​ចាប់ផ្តើម​ពិព័រណ៍​ស្ថាបត្យកម្ម​លើក​ទី​៣៤ ជា​ពិព័រណ៍​ស្តីពី​បច្ចេកវិទ្យា​សាងសង់​អគារ​ធំ​បំផុត​ប្រចាំ​តំបន់​អាស៊ាន ឈ្មោះថា «Architect’20 ក្រោម​ប្រធានបទ​៖​ការផ្តោត​ជាថ្មី​លើ​បេតិកភណ្ឌ​»​ដែល​ផ្តោតលើ​ស្ថាបត្យកម្ម​បេតិកភណ្ឌ និង​ការអភិរក្ស​ស្ថាបត្យកម្ម​ទាំងនោះ​។ ការតាំងពិព័រណ៍​នេះ នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​២៨ ខែមេសា ដល់​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២០ នៅ​សាល​ឆា​លេន​ជឺ (Chanllenger Hall) ១-៣ នៃ​មជ្ឈមណ្ឌល​ពិព័រណ៍​អ៊ី​ម​ផេ​ក (IMPACT Exhibition Center) ដែល​ស្ថិតក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ​។​
 
​ទីផ្សារ​សំណង់ និង​ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបាន​គេ​ប៉ាន់​ស្មានថា នឹងមាន​ការរីកចម្រើន​ជា​លំដាប់​ចាប់ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២៦ ដែល​នេះ​ជា​កត្តា​ដ៏​ចម្បង ជំរុញ​ឲ្យ​មានការ​រីកលូតលាស់​លើ​វិស័យ​ស្ថាបត្យកម្ម ជាពិសេស​ក្នុង​រាជធានី​ភ្នំពេញ ដែលមាន​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​លើ​សំណង់​អគារ​ថ្មីៗ អគារ​ខ្ពស់ៗ ផ្សារ​ទំនើប កាស៊ីណូ បុរី និង​ខុន​ដូរ​ទំនើបៗ​សម្រាប់​អ្នកមាន​ស្តុកស្តម្ភ រស់នៅក្នុង​រយៈពេល​ជាង​មួយ​ទសវត្ស​កន្លងមកនេះ​។ គម្រោង​ទីក្រុង​រណប​ទាំង​ប្រាំពីរ នឹង​សាងសង់​រួចរាល់​ក្នុង​រយៈពេល​ប្រមាណ ១០​ឆ្នាំ ទៅ​១៥​ឆ្នាំ ខាងមុខ លើ​ផ្ទៃដី​សរុប​ជិត ៨,០០០ ហិកតា ឬ​ស្មើនឹង​១២% នៃ​ផ្ទៃដី​សរុប​របស់​រាជធានី​ភ្នំពេញ​។​
 
​កម្ពុជា ជា​ទឹកដី​ដ៏​អច្ឆរិយ ដែល​ផ្តល់ជូន​អ្នកទេសចរ​នូវ​អារម្មណ៍​ដ៏​ស្រស់ស្រាយ​។ ទីក្រុង​នេះ​មាន​អគារ​ដែលមាន​អាយុកាល​ជាង​៥០​ឆ្នាំ​ជាច្រើន ដូចជា​អគារ​សាលាក្រុង​ភ្នំពេញ អគារ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​អគារ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ដែលជា​រូបភាព​មួយ​ជំរុញ​ឲ្យ​មានការ​អភិរក្ស​លើ​អគារ​ដែលមាន​វប្បធម៌ និង​វ័យ​ចំណាស់ៗ​ដទៃទៀត​នៅ​ទូទាំងប្រទេស​។​


 
​លោក បណ្ឌិត Vasu Poshyanandana ប្រធាន​គណៈកម្មាធិការ “Architect’20” បាន​លើកឡើងថា ការរៀបចំ​ពិព័រណ៍ “Architect’20 ក្រោម​ប្រធានបទ​«​ការផ្តោត​ជាថ្មី​លើ​បេតិកភណ្ឌ​»​មាន​គោលបំណង​បង្ហាញជូន​សាធារណជន ឲ្យ​ស្វែងយល់ និង​ស្គាល់​អំពី​ទស្សនទាន​នានា​នៃ​បេតិកភណ្ឌ ក្រោមរូបភាព​ខុសៗ​គ្នា​។ មនុស្ស​ភាគច្រើន​ប្រហែលជា​យល់ថា ការអភិរក្ស និង​ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ គឺជា​ទំ​នួ​ស​ខុសត្រូវ​របស់​មន្ត្រីរាជកា​រ ឬ​មន្ត្រី​អភិរក្ស ហេតុនេះ​ការងារ​អភិរក្ស មិនមែនជា​ទំនួល​ខុសត្រូវ​របស់​ពួកគេ​ឡើយ​។ ប៉ុន្តែ​ផ្ទុយទៅវិញ​សម្បត្តិ​បេតិកភណ្ឌ ផ្សារភ្ជាប់​នឹង​ការរស់នៅ​ប្រចាំថ្ងៃ​របស់​យើង​រាល់គ្នា ហើយ​ទាមទារ​ឲ្យ​មានការ​អភិរក្ស​ពី​មនុស្ស​គ្រប់រូប ដោយ​មិន​ប្រកាន់​ឋានៈ ឬ​តួនាទី​អ្វី​ឡើយ​។ 
 
​ឧទាហរណ៍ ម្ចាស់ផ្ទះ​ដ៏​ចំណាស់​មួយ​ខ្នង ដែល​ត្រូវការ​ការជួសជុល ប្រាកដជា​ចង់បាន​នូវ​ព័ត៌មាន ពាក់ព័ន្ធ​នឹង​របៀប​នៃ​ការប្រើប្រាស់​សម្ភារ និង​វិធីសាស្ត្រ​សាងសង់​ឱ្យបាន​ត្រឹមត្រូវ  ក៏ដូចជា​តម្លៃ​ផងដែរ​។ ដូចគ្នានេះដែរ វិធី​ជួសជុល​អគារ​ចំណាស់​មួយ​ដ៏​ត្រឹមត្រូវ នឹង​ជួយ​បង្កើត​ឱកាស​អាជីវកម្ម​ថ្មី ព្រមទាំង​បន្ថែម​តម្លៃ​សម្រាប់​សហគមន៍ និង​សង្គមជាតិ​ផងដែរ ។ ដូចដែល​យើង​បានឃើញ​សហគមន៍ ដែល​ត្រូវបាន​ច្នៃប្រឌិត​ចេញពី​តំបន់​ដែលមាន​អាយុកាល​ចំណាស់ៗ នៅ​ទូទាំងប្រទេស​។​


 
​ពិព័រណ៍​ដែល​រៀបចំ​ដោយ ASA គ្របដណ្តប់​លើ​ផ្ទៃដី​ប្រមាណ​ជា ៥,០០០ ម៉ែត្រក្រឡា ដែល​បង្ក​ភាពងាយស្រួល ឲ្យ​អ្នកចូលរួម​អាច​ទស្សនា​នូវ​ពិ​ព័​ណ៍​ផ្សេងៗ រួមមាន​៖
•​ ​ពិព័រណ៍​ស្នាដៃ និង​សម្បត្តិ​បេតិកភណ្ឌ ដែល​បង្ហាញ​ពី​ការប្រើប្រាស់​សម្ភារ​បុរាណៗ​ដ៏​កម្រ និង​ការប្រើប្រាស់​បច្ចេកវិទ្យា​ក្នុងការ​សាងសង់​។ ចំណេះដឹង​ផ្នែក​ស្ថាបត្យកម្ម​ដ៏​អាថ៌កំបាំង​កាលពី​សតវត្ស​មុនៗ ក៏ត្រូវ​ដាក់​បង្ហាញ​នៅក្នុង​ពិព័រណ៍​នេះ​ផងដែរ​។ លោកអ្នក​អាច​ចូល​មើល​កន្លែង​ថត​ភាពយន្ត ដើម្បី​ទស្សនា​ភាពយន្ត​ខ្លីៗ ស្តីពី​បេតិកភណ្ឌ ចំនួន ៦៣​រឿង ដែល​ត្រូវបាន​ធ្វើឡើង តាមរយៈ​ការធ្វើ​បទសម្ភាសន៍ លើ​បុគ្គល​ចំនួន ៦៣​រូប ក្រោម​ប្រធានបទ ការអភិរក្ស​តំបន់​បេតិកភណ្ឌ​។​
•​ ​ពិព័រណ៍​តាម​ប្រព័ន្ធ​អន​ឡាញ ស្តីពី​វិបត្តិ​បេតិកភណ្ឌ ដែល​ពិភាក្សា​លើ​ប្រធានបទ​សំខាន់ៗ តាមរយៈ​ប្រព័ន្ធ​បណ្តាញ​សង្គម​រួមមាន​៖ ការរុះរើ​តំបន់​បេតិកភណ្ឌ និង​ការជួសជុល​កែ លម្អ​ប្រាសាទបុរាណ​ដោយ​មិនបាន​ជូនដំណឹង​ជាមុន​ជាដើម​។​
•​ ​ការប្រកួតប្រជែង​ស្នាដៃ​ស្ថាបត្យកម្ម​ប្រចាំឆ្នាំ នឹង​រៀបចំឡើង​ក្នុង​ព្រឹត្តិការណ៍​នេះ ដើម្បី​លើកតម្កើង​ការប្រកួតប្រជែង​ស្ថាបត្យកម្ម​ជាតិ ក្រោម​ប្រធានបទ​«​បេតិកភណ្ឌ​ប្រចាំថ្ងៃ​»​។​
•​ ​ពិព័រណ៍​ផ្សេងៗ​រួមមាន​៖ ពិព័រណ៍​ពានរង្វាន់​របស់ ASA ប្រចាំឆ្នាំ​២០២០ ដែល​ស្នាដៃ​របស់​ជ័យលាភី នៃ​ពានរង្វាន់​របស់ ASA ត្រូវ​បានដាក់​បង្ហាញ​, ពិព័រណ៍​ពានរង្វាន់​ការអភិរក្ស​សិល្បៈ និង​ស្ថាបត្យកម្ម ដែល​ការវិនិច្ឆ័យ​ក្នុងឆ្នាំនេះ ត្រូវបាន​ទទួលស្គាល់ថា​អនុលោម​តាម​គោលការណ៍ នៃ​ពានរង្វាន់​អង្គការ​យូណេស្កូ​អាស៊ី​ប៉ាស៊ីហ្វិក​, និង​ពិព័រណ៍ ស្តីពី​សម្បត្តិ​បេតិកភណ្ឌ​ដែល​កំពុង​ស្ថិតក្នុង​សភាព​គ្រោះថ្នាក់ ដែល​និ​ស្សិ​ផ្នែក​ស្ថាបត្យកម្ម ត្រូវបាន​ផ្តល់ឱកាស​ឲ្យ​បង្ហាញ​នូវ​គោល​គំនិត ស្តីពី​ការ​ស្តារឡើងវិញ និង​ការថែរក្សា​អគារ​បេតិកភណ្ឌ​ដែលមាន​ស្រាប់ ដែល​ស្ថិតនៅ​តំបន់​ជុំវិញ​សាលារៀន​របស់​ពួកគេ​។​


 
​សកម្មភាព​ផ្សេងៗ​ទៀត រួមមាន ASA Clinic (Mobaan Asia) ដែលមាន​អ្នកជំនាញ​រង់ចាំ​ផ្តល់​ការប្រឹក្សា​យោបល់ ទាក់ទង​នឹង​ការ​រចនា និង​សាងសង់​។ ASA Place គឺជា​ទីតាំង​ដែល​ពោរពេញ​ទៅដោយ​សកម្មភាព​នានា សម្រាប់​បង្ហាញជូន​សាធារណជន​ទស្សនា​បណ្តើរ និង​ពិភាក្សាគ្នា​បណ្តើរ ក្នុង​រយៈពេល​ចំនួន​៦​ថ្ងៃ​។ ការធ្វើ​បទ​បង្ហាញ​អំពី​បច្ចេកវិទ្យា​ចុងក្រោយ​សម្រាប់​ការងារ​អភិរក្ស​រួមមាន ការប្រើប្រាស់​ឧបករណ៍​រុករក​ប្រភេទ 3D ក៏ត្រូវ​បានដាក់​បង្ហាញ​ផងដែរ​។ អ្នកចូលរួម​ទស្សនា ពិសេស​ស្ថាបត្យករ អាច​ចូលរួម​បញ្ចេញមតិ ក្នុង​វេទិកា ASA ដើម្បី​ពិភាក្សា​ស្តីពី​ព្រឹត្តិការណ៍​ថ្មីៗ ដែល​បាន​កើតឡើង​ពាក់ព័ន្ធ​នឹង​វិស័យ​ស្ថាបត្យកម្ម​អន្តរជាតិ​។​
 
​ប្រធានបទ “​ការផ្តោត​ជាថ្មី​លើ​បេតិកភណ្ឌ​” មានបំណង​ទាក់ទាញ​ចំណាប់អារម្មណ៍​សាធារណជន ឲ្យ​ក្រឡេក​មក​មើល​សម្បត្តិ​បេតិកភណ្ឌ ក៏ដូចជា​បញ្ជ្រាប​ចក្ខុវិស័យ និង​ការយល់ដឹង​របស់​យើង ទៅក្នុង​ប្រធានបទ​។ ប្រធានបទ​នេះ​ក៏​ចង់បង្ហាញ​ពី​ភាព​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ឲ្យ​មាន​សហត្ថិភាព រវាង​សហគមន៍ និង​តំបន់​បេតិកភណ្ឌ​នានា ដើម្បី​ចូលរួម​ថែរក្សា​ការពារ នូវ​គុណ​តម្លៃ​នៃ​អគារ​ចាស់ៗ និង​ដើម្បី​ជំរុញ​ឲ្យ​មាន​ភាពស្រប​គំនិត​គ្នា រវាង​អ្នកមាន​គោល​គំនិត​ផ្ទុយគ្នា លើ​ការងារ​អភិរក្ស​នេះ​។ ពិព័រណ៍​នេះ មានបំណង​ពង្រីក​នូវ​ការយកចិត្តទុកដាក់រ​បស់​សាធារណជន លើ​វិស័យ​ស្ថាបត្យកម្ម និង​បញ្ជ្រាប​ចំណេះដឹង​ដល់​អ្នកចូលរួម​ទស្សនា​គ្រប់រូប ដោយ​មិន​គិតពី​អាយុ និង​ឋានៈ ដើម្បី​លើកទឹកចិត្ត​ឲ្យ​ពួកគេ​ធ្វើការ​ពិចារណា​ឡើងវិញ ពី​ភាពជា​ម្ចាស់​កម្មសិទ្ធិ​របស់​ពួកគេ លើ​សម្បត្តិ​បេតិកភណ្ឌ​។ ពិព័រណ៍​នេះ ក៏មាន​បំណង​កៀងគរ ការចែករំលែក​របស់​សាធារណជន លើ​ការងារ​អភិរក្ស និង កេរដំណែល​នៃ​សម្បត្តិ​បេតិកភណ្ឌ​ដ៏​មានតម្លៃ សម្រាប់​ថ្ងៃ​អនាគត​” ដោយ​លោក​បណ្ឌិត Vasu​។​


 
​លោក Sakchai Pattarapreechakul នាយក​ក្រុមហ៊ុន​ពិព័រណ៍ NEO និង​ជា​សមាជិក​មួយរូប​នៃ​គណៈកម្មាធិការ “Architect’20” បានបង្ហាញ​អំពី​វឌ្ឍនភាព​ចុងក្រោយ នៃ​ព្រឹត្តិការណ៍ ដោយបាន​លើកឡើងថា​៖ «​ឆ្នាំនេះ ក្រុមហ៊ុន NEO បានដាក់​ផែនការ​ផ្សព្វផ្សាយ​ជា​យុទ្ធសាស្ត្រ នូវ​ព្រឹត្តិការណ៍​ជាមួយ​និមិត្តរូប នៃ​ការតាំងពិព័រណ៍​ស្តីពី​ស្ថាបត្យកម្ម សម្ភារ និង       បច្ចេកវិទ្យា​សាងសង់​ជា​លក្ខណៈ​អន្តរជាតិ​។ យើង​នឹង​រៀបចំ​ការតាំងពិព័រណ៍ លើ​ផ្ទៃដី​ប្រ មាណ​ជិត ៧៥,០០០​ម៉ែត្រក្រឡា​។ ថ្មីៗ​នេះ យើង​បាន​កែលម្អ​ការធានា​របស់​យើង និង​ដំណោះស្រាយ​អ៊ីនធឺណិត សម្រាប់​គ្រប់​កិច្ចការ​ដើម្បី​គាំទ្រ​ដល់​អ្នក​តាំង​ពិ​ព័​ណ៍​ជាតិ និង​អន្តរជាតិ​។ យើង​មាន​អ្នក​តាំងពិព័រណ៍​មកពី​អឺរ៉ុប សហរដ្ឋអាមេរិក អូស្ត្រាលី រុស្សី កូរ៉េខាងត្បូង តៃវ៉ាន់ ហុងកុង ជប៉ុន ឥណ្ឌា ចិន និង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ដែលមាន​ចំនួន​សរុប​ប្រមាណ​ជា ៨៥០ ក្រុមហ៊ុន​។ គិត​មកទល់​ពេលបច្ចុប្បន្ន ៩០% នៃ​ទីតាំង​ពិព័រណ៍​របស់​យើង​ត្រូវ​កក់​ទុក​ដោយ​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ រួមមាន​៖ AT EAST DESIGN, BANGKOK ROAD LIGHTING, CERAMIQUE, CHAMPACA, CNP PLASTIC INDUSTRIES, CRISTINA VRH, COTTO, DP CERAMIC, DELTA, DOS, DURAGRES, EDL, EE&C, EPSON, FORMICA, HAFELE, HI-KOOL, HP, LAMINA FILMS, JORAKAY, KOHLER, LAMPTITUDE (PEMCO), LED ON HOME, LEOWOOD, LIGMAN LIGHTING, MITSUBISHI ELECTRIC KANG YONG WATANA, OPPLE, PANASONIC, POLYMER MASTER, SATS, SCG, SEACON HOME, SIAM YAMATO STEEL, TAK, TPI POLENE, TS-TEAK, UTTHAYAN, WATTANA, WDC ជាដើម​»​។​
 
​ព្រឹត្តិការណ៍​នេះ ក៏​រួមបញ្ចូល​នូវ​កម្មវិធី Inno-Talk ដែល​ផ្តោតលើ​ការជជែក​វែកញែក នៃ​របកគំហើញ​ថ្មីៗ ដែល​តុ​នៃ​កិច្ចពិភាក្សា​សុទ្ធតែជា​គ្រូ សាស្ត្រាចារ្យ​ល្បីៗ នឹង​បង្ហាញ​អំពី​គំនិត​យោបល់ លើ​ការប្រើប្រាស់​បច្ចេកវិទ្យា​ចុងក្រោយបង្អស់ ក្នុង​ការងារ​ស្ថាបត្យកម្ម និង​សំណង់​។ អ្នកទស្សនា​ក៏​អាច​ចូលរួម​ក្នុង “​កម្មវិធី​អ្នកទិញ​” រួច​ជួប​ជជែក​ជាមួយ និង​អ្នក​តាំងពិព័រណ៍​ដើម្បី​ទទួលបាន​នូវ​ឱកាស​អាជីវកម្ម និង​ក្លាយខ្លួនជា​តំណាង​ចែកចាយ​ក្នុង​តំបន់​សម្រាប់​ការងារ​ផ្គត់ផ្គង់​ជា​អន្តរជាតិ មក​ក្នុង​ទីផ្សារ​អាស៊ី​។ បន្ថែម​លើសពីនេះ​ទៀត ពិព័រណ៍​នេះ​ក៏មាន​បង្ហាញ​ផងដែរ ពី​ការដាក់​ឲ្យ​ដំណើរការ​ជា​លើកដំបូង នូវផ្ទះ​ឆ្លាត​វៃ ដោយមាន​ការធ្វើ​បទ​បង្ហាញ អំពី​ផ្ទះ​គំរូ​ដែលមាន​សណ្ឋាន​ជា​ផ្ទះ​ឆ្លាត​វៃ សម្រាប់​ការរស់នៅ​ឆ្លាត​វៃ ដើម្បី​បំពេញ​នូវ​តម្រូវការ នៃ​របៀប​រស់នៅ​នាពេល​បច្ចុប្បន្ន​។​


 
​សូម​ចូលរួម​ពិព័រណ៍ “Architect’20” ដើម្បី​ស្វែងយល់​បន្ថែម អំពី​ស្ថាបត្យកម្ម​បេតិកភណ្ឌ​នៅ​ទូទាំង​សកលលោក ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា និង​របកគំហើញ​ចុងក្រោយបង្អស់ ក្នុងការ​សាងសង់ និង​សម្ភារ​សំណង់ ក៏ដូចជា​ដើម្បី​ទស្សនា​នូវ​សកម្មភាព​នានា ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​នៃ​ព្រ​ត្តិ​ការណ៍​ប្រចាំ​ឆ្នាំនេះ​” គោរព​អញ្ជើញ​ដោយ លោក Sakchai​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម​
​ក្រុមហ៊ុន​រៀបចំ​ពិព័រណ៍ N.C.C. Exhibition Organizer Co., Ltd.
​ទូរ​សព្ទ​លេខ​៖ +៦៦ ២ ២០៣ ៤២៧៩
​អ៊ីមែល​៖ [email protected]
​គេហទំព័រ​៖ www.architectexpoasia.com
​ទំព័រ​ហ្វេ​ក​ប៊ុ​ក​៖ ASA EXPO ៕







(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com