អត្ថបទពាណិជ្ជកម្ម
ម្ចាស់​រថយន្ត​ដែល​វ័យឆ្លាត គួរ​ថែទាំ​រថយន្ត​តាមរបៀប​ណាខ្លះ​?
25, Feb 2020 , 4:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ទម្លាប់​នៃ​ការប្រើប្រាស់​រថយន្ត​មាន​ច្រើន​ប្រភេទ ប្រែប្រួល​ទៅតាម​ទម្លាប់ និង​ចំណេះដឹង​របស់​ម្ចាស់​រថយន្ត​នីមួយៗ​។ តើ​ម្ចាស់​រថយន្ត​វ័យឆ្លាត ត្រូវ​ស្វែងយល់​ពីអ្វី​ខ្លះ ដើម្បី​ទទួលបាន​ផលចំណេញ​កាន់តែច្រើន ក្នុងការ​ប្រើប្រាស់​រថយន្ត​របស់​ពួកគាត់​?
 
១. ការថែទាំ​ត្រឹមត្រូវ តាម​ពេលវេលា និង​ភាពចាំបាច់ ៖ យោងទៅតាម​ការណែនាំ​ផ្ទាល់​ពី​រោងចក្រ​តូយ៉ូតា អាយុកាល និង​វិធីសាស្ត្រ​ថែទាំ​គ្រឿងបន្លាស់ មាន​ច្រើន​សណ្ឋាន​។ គ្រឿងបន្លាស់​ខ្លះ អាច​ប្រើ​បាន​រហូត តែ​ខ្លះទៀត ត្រូវ​ផ្លាស់ប្តូរ​តាម​កាលកំណត់ និង​កម្រិត​នៃ​ការប្រើប្រាស់​ផ្ទាល់​តែម្តង​។ ខាងក្រោម​នេះ ជា​គ្រឿងបន្លាស់​មួយចំនួន​ដែល​គួរ​ប្តូរ ឬ​ថែទាំ​ឲ្យ​បាន​ញឹកញាប់​៖
​ប្រេងម៉ាស៊ីន តម្រងប្រេង​ម៉ាស៊ីន តម្រង​ម៉ាស៊ីនត្រជាក់ ស្បែក​ហ្វ្រាំង ប្រេង​ហ្វ្រាំង ព្រមទាំង​ប្រេង​ប៉ុង​ជាដើម ដែល​តម្រូវ​ឲ្យ​យើង​ផ្លាស់ប្តូរ លាង​សម្អាត ឬ​ពិនិត្យមើល​ជាប្រចាំ ដើម្បី​រក្សា​ដំណើរការ​នៃ​ម៉ាស៊ីនរថយន្ត ក៏ដូចជា​ផាសុកភាព​ចំពោះ​អ្នកធ្វើដំណើរ​។  


 
២. ជ្រើសរើស​ផលិតផល​សុទ្ធ​ដែល​ណែនាំ​ពី​រោងចក្រ ៖ ជាទូទៅ​គ្រឿងបន្លាស់​នៃ​រថយន្ត គឺ​យើង​មិនអាច​ពិនិត្យថា​ពិតប្រាកដ ឬ​ក្លែងក្លាយ ដោយ​ការមើល​នឹង​ភ្នែក​ទទេ ឬ​តម្លៃ​ថ្លៃ​ឬ​ថោក​នោះទេ​។ 
 
​ឧទាហរណ៍​: ប្រេងម៉ាស៊ីន ជាទូទៅ​យើង​មិនអាច​មើល​ដឹងថា ប្រេង​នោះ​គួរប្រើ​ជាមួយ​រថយន្ត​យើង ឬក៏​យ៉ាងណា​នោះទេ​។ បន្ទាប់ពី​ប្តូរ​ភ្លាម យើង​ក៏​ពិបាក​នឹង​ដឹងថា វា​ដំណើរការ​យ៉ាងម៉េច​ដែរ នៅក្នុង​ម៉ាស៊ីន​។ រហូតដល់ ៤-៥​ខែ ឬមួយ​ឆ្នាំ​ក្រោយមក ទើប​យើង​ដឹង ហើយ​ពេលខ្លះ អាច​នឹង​យឺត​ពេល ព្រោះ​គ្រឿង​បង្គុំ​នៃ​រថយន្ត អាច​នឹងមាន​បញ្ហា​រួច​បាត់ទៅហើយ​។ 


 
៣. ស្វែងរក​អ្នកជំនាញ​ពិតប្រាកដ ៖ បើទោះបីជា​យើង​បាន នាំយក​រថយន្ត​ទៅ​ថែទាំ​បាន​ទៀត​ទាត់ ជ្រើសរើស​តែ​គ្រឿងបន្លាស់​ថ្លៃៗ​ល្អ​ក៏ដោយ តែបើ​អ្នកបច្ចេកទេស ឬ​ជាង​ជួសជុល​ពុំមាន​ជំនាញ​ច្បាស់លាស់ នោះ​រថយន្ត​នៅតែ​បន្ត​មាន​បញ្ហា ឬ​ការជួសជុល អាច​នឹង​ចំណាយពេល​យូរ និង​ថវិកា​ទ្វេដង​ក៏មានដែរ​។ 
 
​ឧទាហរណ៍​: យានដ្ឋាន​ភាគ​មួយចំនួន​ពុំ​សូវ​បាន​ជួប ឬ​ជួសជុល​រថយន្ត​ទំនើបៗ​បច្ចេកវិទ្យា​ចុងក្រោយ​ដែល​ទើប​ចេញ សូម្បីតែ​ការប្តូរ​ប្រេងម៉ាស៊ីន ក៏​ពួកគាត់​ស្មាន​តាមតែ​ទម្លាប់​ដែរ ដូចជា​កម្រិត​ប្រេងម៉ាស៊ីន​ជាដើម​។ វា​ជា​មូលហេតុ​ធ្វើ​ឲ្យ​មាន​ការខ្វះ ឬ​លើស​ប្រេង ដែល​អាច​បណ្តាល​ឲ្យ​ម៉ាស៊ីន​ដំណើរ​ការមិន​ប្រក្រតី និង​អាចមាន​បញ្ហា​ធំ​នៅ​ថ្ងៃក្រោយ​។​
 
​សរុបមក ជម្រើស​ដ៏​ប្រសើរ​បំផុត​នៃ​ម្ចាស់​រថយន្ត TOYOTA & LEXUS ទាំងអស់ (​មិន​ថា​រថយន្ត​ថ្មី ឬមួយ​ទឹក​នោះទេ​) ការ​ជ្រើស​យក​សេវាកម្ម​ពី​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) ដែលមាន​យានដ្ឋាន​ច្រើន​កន្លែង ត្រូវបាន​បំពាក់​ទៅដោយ​ឧបករណ៍​ស្តង់ដារ អ្នកជំនាញ​ច្បាស់លាស់ ដែលមាន​ការណែនាំ​ផ្ទា​ល់ពី​រោងចក្រ តូយ៉ូតា (​ជប៉ុន​) និង​ប្រើប្រាស់​តែ​គ្រឿងបន្លាស់​សុទ្ធ ១០០%​ព្រមជាមួយ​ការធានា​គុណភាព និង​ត្រៀម​រួចជាស្រេច ដើម្បី​បម្រើសេវា​កម្ម​ជូន​លោកអ្នក​។​
 
​ហើយ​អ្វីដែល​មិនអាច​ខ្វះ​បាន បើ​លោកអ្នក​សង្ស័យថា រថយន្ត​មាន​បញ្ហា​កន្លែង​ណាមួយ លោកអ្នក​គ្រាន់តែ​ទំនាក់ទំនង មកកាន់ 017 222 321 នោះ​លោក​អ្នកនឹង​អាច​ទទួលបាន​ការពិនិត្យ​ប្រព័ន្ធ​សុវត្ថិភាព​ជាច្រើន​ចំណុច ដោយ​ឥតគិតថ្លៃ ពី​ស្នាក់ការ​កណ្តាល (​ទឹកថ្លា​) ដែលមាន​ទីតាំង​តាម​បណ្តោយ​មហាវិថី សហព័ន្ធ​រុស្សី កែង​ស្តុ​ប​ទល់មុខ​មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ​។ 
 
Tel: 017 222 321 / 017 222 857 
Website​ ​: http://toyota.com.kh/en
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Toyota
© រក្សាសិទ្ធិដោយ thmeythmey.com