ពីនេះ ពីនោះ
មិនមែន «​តា​ឡឹង​តឹង​» ឬ​«​ផ្លែ​តឡឹង​តឹង​» ឡើយ បើតាម​វចនានុក្រម​គឺ «​ទ្រលឹងទឹង​»
26, Feb 2020 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ផ្លែ​ម្យ៉ាង​ដែលមាន​រសជាតិ​ជូរ ដែល​តាម​ចំណាំ​យកទៅ​ធ្វើជា​ម្ជូរ ឬ​យកទៅស្ល​នោះ គឺ​ត្រូវ​សរសេរ និង​អាន​ថា​«​ផ្លែ​ទ្រលឹងទឹង​» មិនមែន​«​ផ្លែ​តា​ឡឹង​តឹង​» ឬ​«​តឡឹង​តឹង​»​ឡើយ​។ បើ​ផ្អែក​តាម​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត «​ផ្លែ​ទ្រលឹងទឹង​» ជា​ឈ្មោះ​ឈើ​មួយ​ប្រភេទ ដូចជា​ពួក​កន្ទួតស្រុក ផ្លែ​ប្រើ​ជា​ម្ជូរ ឬ​ជ្រក់​ក៏បាន​។


 
​មាន​ពាក្យ​ដទៃទៀត​ដែល​ខ្មែរ​ច្រើនតែ​ប្រើ​ផ្ទុយ​ពី​ពាក្យ​នៅក្នុង​វចនានុក្រម​ខ្មែរ ដោយ​ពាក្យ​ទាំងនោះ មានដូចជា «​ផ្លែ​រកាំ​» មិនមែន​«​ផ្លែ​អង្កាំ​»​ទេ​, «​ផ្លែ​បំពេញរាជ្យ​» មិនមែន «​ផ្លែ​ក្រពេញ​រាជ្យ​» ឬ «​ផ្លែ​កំ​ពេញ​រាជ្យ​»​ទេ​, «​ផ្លែ​ចម្ប៉ាដាក់​» មិនមែន​«​ផ្លែ​ចម្ប៉ា​ដក់​»​ឡើយ​, ឈ្មោះ​ខ្មែរ​ហៅថា​ផ្លែ «​ក្រូច​វល្លិ​» ឈ្មោះ​បរទេស​ថា «​ផ្លែ​ផា​សិន Passion» ជាដើម​៕  

© រក្សាសិទ្ធិដោយ thmeythmey.com