ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​លី​ប្រា ផ្តល់ឱកាស​និង​បណ្តុះ​អ្នក​ដែល​គ្មាន​ចំណេះ​ជំនាញ​ឲ្យ​ក្លាយជា​«​បុគ្គលិក​ឆ្នើម​»
25, Feb 2020 , 6:04 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ ក្រុមហ៊ុន លី​ប្រា ជា​ក្រុមហ៊ុន​រក្សា​សន្តិសុខ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ដែល​ផ្តល់​សេវាកម្ម​សម្បូរបែប​ប្រកបដោយ​គុណភាព​ខ្ពស់ តម្លៃ​សមរម្យ និង​តែងតែ​នៅក្បែរ​អតិថិជន​គ្រប់ពេល​។ លើសពីនេះ ក្រុមហ៊ុន​លី​ប្រា ក៏បានផ្តល់​ឱ​កាសការងារ​ជូន​ដល់​អ្នក​ដែល​គ្មាន​ចំណេះ​ជំនាញ​ច្បាស់លាស់ ប្រៀបបាន​ដូចជា ថ្នាល​សម្រាប់​បណ្តុះបណ្តាល​ចំណេះដឹង​ផងដែរ​។

ក្រុមហ៊ុន​លី​ប្រា ដែល​បង្កើតឡើង​នៅ​ឆ្នាំ​២០១៣ បានផ្តល់​ឱកាស​ដល់​អ្ន​ក​ដែលមាន​ឱកាស​តិច ឬ​អ្នក​ដែល​មិនមាន​ជំនាញ​ច្បាស់លាស់ ឱ្យមាន​ការងារ​ធ្វើ ដោយ​ផ្តល់នូវ​ជំនាញ​ច្បាស់លាស់ និង​វិន័យ​ថ្លៃថ្នូរ​។ កញ្ញា មៀន លក្ខិណា នាយក​អភិវឌ្ឍន៍​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​លី​ប្រា បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​លី​ប្រា គឺជា​ថ្នាល​បណ្តុះបណ្តាល​ដល់​សិស្ស​និស្សិត​កំពុង​សិក្សា ឬ​បានបញ្ចប់​ការសិក្សា​ដែល​មិន​មានឱកាស​ធ្វើការ គឺ​ពួកគាត់​អាច​ហាត់​ការ​ការងារ​នៅ​ក្រុមហ៊ុន​លី​ប្រា​បាន​។​



លើសពីនេះ លី​ប្រា ចង់​ផ្លាស់ប្តូរ​ផ្នត់គំនិត​របស់​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​ឱ្យ​តម្លៃ​លើ​សម្ភារ​និយម​ជាជាង​ចំណេះ​ជំនាញ ជាពិសេស​លើ​មុខងារ ជា​មន្ត្រី​សន្តិសុខ​។ ក្នុងនាម​ជា​សន្តិសុខ គឺជា​មនុស្ស​ដែលមាន​ការទទួលខុសត្រូវ​ខ្ពស់ មាន​វិន័យ​ច្បាស់លាស់ និង​មាន​សុចរិត​ទៀងត្រង់ ដែល​អាច​រក្សាសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​បាន​។ ក្នុងនោះ​ក្រុមហ៊ុន​ចង់​បង្ហាញថា គុណ​តម្លៃ​របស់​មនុស្ស​មិនមែន​មើល​ត្រឹមតែ​សម្ភារ​និយម​នោះទេ​។

​រយៈពេល​៦​ឆ្នាំ​នៃ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​លី​ប្រា កញ្ញា មៀន លក្ខិណា នាយក​អភិវឌ្ឍន៍​ផ្នែក​ទីផ្សារ បាន​បញ្ជាក់ថា ក្រុមហ៊ុន​ជួប​នូវ​ឧបសគ្គ​មួយចំនួន​ទាំង​កក្តា​ខាង និង​កក្តា​ខាងក្រៅ​ក្នុង​ក្រុមហ៊ុន ទម្រាំ​តែ​បាន​ក្លាយជា​ក្រុមហ៊ុន ដែលមាន​កេរ្តិ៍ឈ្មោះ​លេចធ្លោ​ដូច​សព្វថ្ងៃ​។ ទោះបីជា​យ៉ាងណា ក្រុមហ៊ុន​លី​ប្រា ខំប្រឹង​បន្ត​បេសកកម្ម និង​គុណ​តម្លៃ​ស្នូល​របស់ខ្លួន​ក្នុងនាម​ជា​ក្រុមហ៊ុន​ឈានមុខ​គេ ទាំង​ផ្នែក​សេវាកម្ម និង​បច្ចេកវិទ្យា សម្រាប់​រក្សាសុខ​សុវត្ថិភាព ជួន​ដល់​សា្ថ​ប័នជា​ដៃគូ​សហការ​ទូទាំងប្រទេស​៕
​(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com